
សង្គម
បទចម្រៀងដែលមានចំណងជើងថា «ស្រឡាញ់ប្រុសក្មេង» ដែលបកស្រាយឡើងវិញដោយនារីវ័យក្មេងម្នាក់ ប្រហែលលោកអ្នកមិនដែលស្គាល់គាត់ពីមុនទេ ប៉ុន្តែក្រោយពេលបកស្រាយបទនេះរួច មានការចុចស្ដាប់ជាង៣០លានដង ធ្វើឲ្យមានការចាប់អារម្មណ៍កាន់តែខ្លាំងឡើងៗ។

តាមរយៈបទចម្រៀងលន្លង់លន្លោចនេះធ្វើឲ្យអ្នកទស្សនា កាន់តែចង់គយគន់សម្រស់ដ៏ស្រស់សោភារបស់អ្នកបកស្រាយ សមសួន រម្យទុំ គួបផ្សំនឹងទឹកដមសំឡេងពីរោះផងនោះ ដែលធ្វើឲ្យអ្នកទស្សនាខ្លះថា ល្អគន់ណាស់ កាន់តែគយគន់កាន់តែលង់ហើយ។

យ៉ាងណាកុំលង់អីព្រោះអីពេលនេះតារាចម្រៀងតាមយូធូបនេះបានមកបញ្ជាក់ហើយថា ខ្លួននាងមានស្វាមីរួចហើយ ថែមទាំងមានកូនទៀតផង ខណៈស្វាមីក៏ជាអ្នកចម្រៀងតាមដូចគ្នាដែរ ទៅណាក៏ទៅទាំងគូតែម្ដង។
នេះបើតាមហ្វេប៊ុកតារាចម្រៀងស្រីរូបនេះ ដែលមានឈ្មោះថា យ៉ានុត បានរៀបរាប់ប្រាប់ទៅកាន់មហាជនឲ្យដឹងយ៉ាងច្បាស់ៗបែបនេះថា៖
«រាល់ថ្ងៃខ្ញុំនៅខេត្តពោធិ៍សាត់ ខ្ញុំអាយុ២១ឆ្នាំ មានគ្រួសារហើយ នាងខ្ញុំមិនមែនជាតារាទេ គ្រាន់តែខ្ញុំច្រៀងប្រចាំនៅតែហាងទេ និយាយទៅកាលពី ២ឆ្នាំមុន នាងខ្ញុំទទួល អាហ្វែរ ដែរ តែទើបឥឡូវនេះទេ ដែលនាងខ្ញុំអត់បានទទួល អាហ្វែរ ទេ មេការនៅហាង គាត់មាន កាមេរ៉ា ហើយគាត់មាន YouTube ហើយបទផ្សេងៗក៏គាត់ផុសដែរ តែផ្ទុ-ះមួយបទហ្នឹង (លង់ស្នេហ៍ប្រុសក្មេង), រាល់ថ្ងៃហ្នឹង ទៅណា មកណា ក៏មានមុខមាត់ដែរ»។

ងាកមកមើលស្វាមីរបស់អ្នកស្រីវិញ គឺលោក បូរ៉ា បទចម្រៀងដែលគាត់ច្រៀងក៏ពីរោះមិនធម្មតាដែរ ជាពិសេសគឺបទ មុំអើយ អើយមុំ។
















