
សង្គម
ប្រិយមិត្តប្រហែលជាបានជ្រាបហើយទាក់ទងនឹងរឿងរបស់ អតីតតារាកំប្លែង ដែលធ្លាប់ល្បីឈ្មោះកាលសម្ដែងនៅក្នុងក្រុមនាយ កុយ គឺនាង ឃ្មឹប ក្រោយពីចាកឆ្ងាយពីវិថីសិល្បៈមក យើងសង្កេតឃើញថាជិវិតនាងកាន់តែធ្លាក់ដុនដាប ស្ទើរតែមិនជឿ។

បន្ទាប់ពីផ្ដាច់គ្រឿ.ងញៀ.នមក ឃ្មឹបបានកែខ្លួនមកខំធ្វើការវិញ ដោយបម្រើការងារជាសន្តិសុខ ប៉ុន្តែអ្វីដែលគួរឲ្យអាណិតទៀតនោះគឺ អ្នកនាង ឃ្មឹប មិនត្រូវបានក្រុមហ៊ុនសន្តិសុខបើកប្រាក់ខែឲ្យនោះទេ។

បើតាមកិច្ចសម្ភាសន៍ជាមួយលោក ហ៊ុយ ឧត្តម (KSP TV Live) បានលើកឡើងថា អតីតតារាកំប្លែងល្បីឈ្មោះនាង ឃ្មឹប ធ្លាក់ខ្លួនដោយសារគ្រឿ.ងញៀ.ន បានកែប្រែជីវិតថ្មីទៅធ្វើសន្តិសុខនៅក្រុមហ៊ុនN M R (អិន អឹម អ )តែក្រុមហ៊ុនមិនបើកលុយឲ្យទេ។
ខណៈការងារជាសន្តិសុខនោះ នាងបានប្រាក់ខែតែ១៨០ដុល្លារ ប៉ុណ្ណោះ ហើយនាងខំធ្វើបានពីរវេន ដូច្នេះប្រាក់ខែត្រូវគុណនឹងពីរ។
ប្រភពបន្តថា ខ្ញុំបានទាក់ទងសូមការបកស្រាយពីម្ចាស់ក្រុមហ៊ុន តែម្ចាស់ក្រុមហ៊ុនសន្តិសុខមិនលើកទូរសព្ទ័សោះ ហើយរដ្ឋបាលនៅក្រុមហ៊ុនគាត់ថា គាត់មិនដឹងទេ ហើយមានសន្តិសុខផ្សេងទៀតក៏មិនទាន់បើកប្រាក់ខែដែរ តើរឿងនេះជារឿងអ.យុ.ត្តិ.ធ.ម៌ សម្រាប់ពួកគាត់ឬយ៉ាងណា? ពួកគាត់សុំតែលុយកម្លាំ.ងញើ.សឈា.មរបស់គាត់ដើម្បីចិញ្ចឹមក្រពះតែប៉ុណ្ណោះ ។
ដោយឡែកបើតាមសម្តីអ្នកនាង ឃ្មឹប បានលើកឡើងថា នាង និងដៃគូត្រូវបានថៅកែដូរពីកន្លែងមួយទៅកន្លែងមួយ ហើយមិនបើកប្រាក់ខែឲ្យទេ៕





