
សង្គម
យើងដឹងហើយថាប្រសិនបើមានមេឃភ្លៀងធ្លាក់មកខ្លាំង ប្រព័ន្ធរំដោះទឹកតូច ឬត្រូវស្ទះច្បាស់ណាស់ថាទឹកហូរមិនទាន់គឺមានតែដូចអាងទឹកអ៊ីចឹង ពិបាកពីណាគេ? គឺអ្នកដែលរស់នៅក្នុងហ្នឹងឯង ត្រូវលំបាកដោយទឹកជន់លិច ចឹងហើយបានគេឲ្យទុកដាក់សំរាមឲ្យមានសណ្ដាប់ធ្នាប់ កុំឲ្យមានការបិទស្ទះគម្របមាត់លូ។
ប៉ុន្តែករណីនេះមិនមែនជាការទុកដាក់សំរាមមិនបានល្អនោះឡើយ គឺចាក់បិទមាត់ផ្លូវទឹកតែម្ដង រហូតដល់ផេក Traffic Cambodia ចោទជាសំណួរសួរតែម្ដងថា៖ ចាក់បិទផ្លូវទឹក ចំណេញប៉ុន្មានទៅ ? សូមអាជ្ញាធរមូលដ្ឋានមេត្តាពិនិត្យមេីលផង ផ្លូវលេខ៤៨០កែ១៥៥ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន។
យ៉ាងណាមិនបានប៉ុន្មានម៉ោងផង នៅយប់ថ្ងៃទី ២៥ ខែសីហា ឆ្នាំ២០២១នេះ ផេកដដែលបានលើកឡើងសរសេរពីចំណាត់ការរបស់ខណ្ឌដោយទទួលបានព័ត៌មាននេះភ្លាម ចុះធ្វើទាំងយប់តែម្ដង។
«ពិតជាមានចំណាត់ការលឿនមែន ! ក្រោយពីទទួលព័ត៌មានបានភ្លាម លោកអភិបាលខណ្ឌចំការមន បានណែនាំឲ្យក្រុមការងារសង្កាត់ទួលទំពូងទី 1 (ទីតាំងនេះស្ថិតនៅសង្កាត់ទួលទំពូងទី 1) បានចុះធ្វើការសំអាតទាំងយប់ ។ សូមអរគុណលោកអភិបាលខណ្ឌ និងក្រុមការងារទាំងអស់ចំពោះការយកចិត្តទុកដាក់ ។»

