
សង្គម
អ្នកលេងបណ្តាញសង្គម ក៏ដូចជាអ្នកគាំទ្រ មានការងឿងឆ្ងល់ទាក់នឹងចំណងស្នេហ៍រវាងលោក ស៊ុក សុភា និងនាង សារីណា ស៊ូហ្សាណា ដោយអ្នកខ្លះថាចំណងស្នេហ៍ដល់ផ្លូវបញ្ចប់នេះ គឺជាការសម្ដែង។

យ៉ាងណា នៅថ្ងៃទី ២៦ ខែសីហា ឆ្នាំ ២០២១ អ្នកនាងស៊ូហ្សាណា បានប្រកាសជាសាធារណៈតែម្ដងអំពីដំណឹង ថាអ្នកទាំង២ បានលែ-ងលះគ្នា និងគ្មានអ្វីពាក់ព័ន្ធនឹងគ្នាទៀតនោះទេ ដោយរៀបរាប់ថា៖
«សុំជូនដំណឹងដល់បងប្អូនទាំងអស់គ្នា ឱ្យបានដឹងថា ខ្ញុំ និង ស៊ុក សុភា លែងលះគ្នាហើយ ដូច្នេះចាប់ពីថ្ងៃនេះទៅ គាត់ធ្វើអ្វីជាសិទ្ធិរបស់គាត់ រីឯខ្ញុំក៏ជាសិទ្ធិរបស់ខ្ញុំ ។ មូលហេតុ សុំមិនបកស្រាយ មានតែពាក្យថា ឆ្អែត!»

ខ្ញុំសុំបកស្រាយយ៉ាងខ្លីថា មិនមែនសម្ដែង តែជាការពិត រឿងដូច្នេះ ខ្ញុំមិនយកមកលែងសើចទេ។ សុំបកស្រាយថា ដែលយើងលែ-ងគ្នាមិនមែនមកពីរឿងកំហុសដែលយើងធ្វើខុសទេ តែមកពីភាគីម្នាក់យកក្រុមគ្រួសារមកបូកចូល។

គេធ្វើអោយយើងឃើញថាគ្រួសារគេ មិនចេះខុស យើងជានរណាក៏ដោយ នៅដល់ណាក៏ដោយ យើងត្រូវទទួលថាយើងខុស យើងជាក្មេងជាកូន ចង់គេមិនអោយតម្លៃ ក៏យើងត្រូវតែទទួលថាយើងខុស ចង់យើងខំប្រឹងដើម្បីកូនគេយ៉ាងណា ក៏យើងត្រូវទទួលថាយើងខុស។ ចៃដន្យ មនុស្ស ដូចខ្ញុំ ខុសថាខុស ត្រូវថាត្រូវ មិនខុសមិនអោនក្បា-លជាដាច់ខាត។
អ្នកនាងបានបន្តតាមរយៈខម្មិនទៀតថា៖
បើបងបានប្ដីមិនចេះបែកចែករឿងគ្រួសារ និងជីវិតប្ដីប្រពន្ធអោយបានច្បាស់លាស់ផង យកអោយឱកាសទៀតដដែលៗម្ដេចបាន? យើងមិនអោយគេស្អប់គ្រួសារគេទេ យើងក៏ចេះស្រឡាញ់គ្រួសារយើង គេក៏ចេះស្រឡាញ៉គ្រួសារគេ តែសុំអោយចេះបែងចែងរវាងក្ដីស្រឡាញ់ទាំង២ណឹង អោយបានច្បាស់លាស់។
មនុស្សខ្ញុំជាមនុស្សចិត្តបុណ្យ ធ្វើបុណ្យណាស់ បើចេះអោបក្រសោបខ្ញុំ ជួយអស់ពីខ្លួនងា.ប់ចោល តែកុំអោយតែខ្ញុំជួហើយ មើលរំលងឬមិនអោយតម្លៃខ្ញុំ ខ្ញុំសុខចិត្តដោះលែងអ្នកឯងចោលដូចគ្នា។ ខ្ញុំធ្វើបុណ្យងាប់ចោល តែកុំអោយតែមិនឃើញតម្លៃខ្ញុំអាចអស់ចោលដូចគ្នា។
ទាក់ទងនឹងចំណងស្នេហ៍របស់អ្នកទាំងពីគឺអំឡុងពេលខែតុលា ឆ្នាំ២០១៣ ហើយមុនរៀបការប្រពន្ធស៊ុក សុភា ជាស្ត្រីមេ-ម៉ាយមានកូនប្រុសពីរនាក់រួចទៅហើយ៕




