
សង្គម
វប្បធម៌មើលមនុស្សតែសម្បកក្រៅ ហើយវាយតម្លៃគួរតែដល់ពេលដែលត្រូវបញ្ឈប់ហើយ ព្រោះមានក្នុងការសម្ដែងរឿង និងជាក់ស្ដែងច្រើនល្មមអាចយកធ្វើជាបទពិសោធន៍បានហើយ ត្រូវសួរខ្លួនឯងវិញថាមានអ្វីខ្លះរាល់ថ្ងៃ? កុំតម្លើងខ្លួនរហូតមើលទៅអ្នកដទៃទាបៗនោះគឺមិនល្អទេ ត្រូវតែចេះគោរពឲ្យតម្លៃគ្នាទើបជាការប្រសើរ។
តារាសម្ដែងតាំងពីអំឡុងទសវត្ស៩០មក អាចនិយាយបានថាជាតារាជើងចាស់មួយរូបដែរ ក៏ជារៀមច្បងនៅវិស័យសិល្បៈ គឺតារាសម្ដែងវ័យកណ្ដាលលោក សាវិន ហ្វីលីប លោកអ្នកប្រហែលជាធ្លាប់បានឃើញ និងស្គាល់គាត់ហើយ។

ថ្មីៗនេះមានរឿងហួសចិត្តមួយចំពោះរូបលោក ដោយត្រូវបានតារាថ្មីថ្មោង សម្លក់សម្លឹងក្នុងន័យថាដូចមិនស្មើនឹងខ្លួនអ៊ីចឹង។ នេះបើតាមការរៀបរាប់របស់លោក នៅលើបណ្ដាញសង្គមកាលពីម្សិលមិញថ្ងៃទី ២៧ ខែសីហា ឆ្នាំ២០២១ យ៉ាងដូច្នេះថា៖
«តារាថ្មីខ្លះឃេីញឯងយកទ្បានកូនស្រីជិះទៅថតកុន មេីលលេីមេីលក្រោមបែបចង់មេីលងាយ ខណៈខ្លួនឯងជិះទ្បានទំនេីបបង់រំលោះ ផ្ទះបុរីក៍បង់រំលោះ សោះហ្នឹង…
សង្គមនេះគេចូលចិត្តវាយតម្លៃមនុស្សសំបកក្រៅ និងសំបូរមនុស្សរស់នៅក្នុងជីវិត F.a.k.e !
ខ្ញុំសូមបញ្ជាក់ថានៅពេលនេះប្ដីប្រពន្ធខ្ញុំមិនមានជំពាក់បំណុលនរណាសូម្បីតែមួយសេនដុល្លារទ្បេីយ មានតែគេជំពាក់ខ្ញុំមិនសង។»






