
សង្គម
តារាចម្រៀង តន្ត្រីករ និងតារាសម្តែងជើងចាស់ជាច្រើននាក់ដែលបានបាត់មុខ បាត់មាត់ពីវិថីសិល្បៈ មិនបង្ហាញជាសាធារណៈ ដោយអ្នកខ្លះបានផ្លាស់ប្ដូរជីវភាពរស់នៅផ្សេងៗពីគ្នា ទៅតាមទិដ្ឋភាពជាក់ស្ដែង យ៉ាងណាមហាជនដែលធ្លាប់បានស្គាល់ និងធ្លាប់ទស្សនាគឺចង់ដឹង ពីសុខទុក្ខរបស់ពួកគាត់ ថាតើសព្វថ្ងៃនេះយ៉ាងណាដែរ?
ថ្ងៃនេះយើងខ្ញុំសូមបង្ហាញនូវអតីតសិល្បករខ្មែរពីររូបមកដែលជាតួឯកល្បីៗ រូបរាងស្រស់សង្ហារ នាទស្សវត្សឆ្នាំ ៨០-៩០ គឺលោកសម តារា និង លោក ច័ន្ទ រិទ្ធមេធានី។
លោកសម តារា បានដកខ្លួនចេញពីវិថីសិល្បៈប្រមាណជាង២០ឆ្នាំមកហើយ ធ្វើឲ្យទស្សនិកជនខ្លះគិតថា លោកប្រហែលជាចេញទៅរស់នៅបរទេសហើយ ប៉ុន្តែលោកមិនបានចេញទៅណាឆ្ងាយ ពីទឹកដីកំណើតឡើយ ។

ផ្ទុយទៅវិញលោក សម តារា បានរៀបអាពាហ៍ពិពាហ៍ជាមួយក្មួយស្រី លោកជំទាវឧបនាយករដ្ឋមន្ត្រីម៉ែន សំអន ហើយបច្ចុប្បន្នលោកមានឋានន្តរស័ក្តជា នាយឧត្តមសេនីយ៍ (ផ្កាយ៤) តួនាទី អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ។
រយៈពេលជាង២០ឆ្នាំមកនេះ លោក សម តារា បានប្រែប្រួលមុខមាត់យ៉ាងខ្លាំង ដែលខុសពីមុនឆ្ងាយ ធ្វើឲ្យទស្សនិកភាគច្រើន គឺអាចមើលលោកសឹងមិនស្គាល់ ។

ទោះបីជាលោកសម តារា បានផ្តាច់ចេញពីវិស័យសិល្បៈមែន ប៉ុន្តែជារឿយៗគេតែងតែលេចឮថា អតីតតារាភាពយន្តដ៏ល្បីរូបនេះ នៅតែមានការនឹកនាដល់អ្នកសិល្បៈរួមជំនាន់ ហើយជាធម្មតាលោកតែងតែមានការជួយទំនុកបម្រុងខ្លះៗដល់អ្នកសិល្បៈដែលមានការខ្វះខាតផងដែរ។




ដោយឡែកសម្រាប់លោក ច័ន្ទ រិទ្ធមេធានី ក៏ជាតារាភាពយន្តជើងចាស់ និងមានឈ្មោះល្បីល្បាញនៅក្នុងទសវត្សឆ្នាំ ៨០-៩០ ដែរ ប៉ុន្តែបច្ចុប្បន្ន លោកបានប្រែជីវិតមករស់នៅតាមបែបសាមញ្ញ ដោយប្រកបរបរជាអ្នករត់កង់បីវិញ ក្រោយពីចាកចេញពីវិថីសិល្បៈខណៈវិស័យខ្សែភាពយន្តខ្មែរកាលពីជាង១០ឆ្នាំមុនធ្លាក់ចុះ ធ្វើឲ្យលោក ច័ន្ទ រិទ្ធមេធានី គ្មានទីផ្សារ។

មុនចាប់មុខរបរជួលកង់បីឥណ្ឌាគេរត់នេះ អំឡុងឆ្នាំ ២០០០ លោក ច័ន្ទ រិទ្ធមេធានី បានចូលធ្វើការក្នុងភោជនីយដ្ឋានមួយកន្លែងនៅម្តុំបឹងត្របែក ដល់ឆ្នាំ ២០១៥ ហើយលោកក៏បានឈប់ ក្រោយភោជនីយដ្ឋាននោះបានបិទទ្វាររកស៊ី។

ស្របពេលដែលមានវិបត្តិកូ,វីដនេះផង ការប្រកួតប្រជែងគ្នាផង ធ្វើឲ្យការរកចំណូលពីការរត់កង់បីនេះធ្លាក់ចុះ ប្រាក់ចំណូលមិនទៀតទាត់ ខណៈខ្លួនក៏មានជំ.ងឺប្រចាំកាយទៀត គឺលើសឈា.ម និង ទឹ.ក.នោ.មផ្អែម ដែលធ្វើឲ្យជីវភាពកាន់តែលំបាក។

ប៉ុន្តែទោះជាយ៉ាងនេះក្ដីអ្វីដែលកាន់តែគោរពទៀតនោះគឺ តារាជើងចាស់រូបនេះ ស៊ូប្រកបរបរសុច្ចរិតដោយកម្លាំងញើ.សឈា.ម មិនលាដៃសុំជំនួយពីមហាជនឡើយ នេះក៏ព្រោះតែលោកមិនចង់ឲ្យគេមើលងាយតារាជំនាន់មុនដាច់ខាត៕



