
សង្គម
កម្ពុជាត្រូវបានបែងចែកទៅជា ២៥ ខេត្ត-រាជធានី ។ រាជធានីភ្នំពេញមិនមែនជាខេត្តទេ តែជាតំបន់រដ្ឋបាលពិសេស ហើយត្រូវបានគេចាត់ទុកថាជាខេត្ត ដោយហេតុថាវាត្រូវបានគ្រប់គ្រងក្នុងកម្រិតដូចគ្នាទៅនឹងខេត្ត ២៤ ទៀតដែរ។ ឈ្មោះនៃខេត្តដូចគ្នាទៅនឹងក្រុង(ទីរួមខេត្ត) លើកលែងតែ បន្ទាយមានជ័យ កណ្ដាល ឧត្តរមានជ័យ រតនគីរី កោះកុង កំពង់ធំ តាកែវ និង កំពង់ស្ពឺចេញ។
ភ្នំពេញ ជារាជធានីរបស់ព្រះរាជាណាចក្រកម្ពុជា ភ្នំពេញជាមជ្ឈមណ្ឌលធ្វើជំនួញ ពាណិជ្ជកម្ម ឧស្សាហកម្ម និងជាបណ្ដុំការងារច្រើនជាងគេក្នុងប្រទេសកម្ពុជា។
ភ្នំពេញមានបណ្តុំសំណង់អាគារធំៗជាច្រើន រួមបញ្ជូលទាំងទីផ្សារ និងផ្សារទំនើបដែលធំជាងគេក្នុងប្រទេសកម្ពុជា សកលវិទ្យាលយ័ច្រើនជាងគេសំរាប់សិស្សានុសិស្សសិក្សារៀនសូត្រ ព្រលានយន្តហោះអន្តរជាតិ កំពង់ផែផ្លូវទឹក និងកំពង់ផែផ្លូវគោកសម្រាប់ផ្គត់ផ្គង់ការដឹកជញ្ជូននិងផ្ទុកទំនិញផ្សេងៗ និងកន្លែងទេសចរណ៍ដែលទាក់ទាញភ្ញៀវជាតិ-អន្តរជាតិបានច្រើនលំដាប់ទី២បន្ទាប់ពី ក្រុងសៀមរាប។
ថ្ងៃនេះយើងនឹងណែនាំឲ្យបានស្គាល់ អភិបាលខណ្ឌ និងអធិការខណ្ឌទាំង ១៤ នៃភូមិសាស្ត្ររាជធានីភ្នំពេញ មកបង្ហាញប្រិយមិត្តឲ្យបានស្គាល់ ដែលមានដូចខាងក្រោម៖
១. លោក ជា ពិសី អភិបាលនៃគណៈអភិបាលខណ្ឌទួលគោក
២. លោក ឯក ឃុនដឿន អភិបាលនៃគណៈអភិបាលខណ្ឌឬស្សីកែវ
៣. លោក សុខ ពេញវុធ អភិបាលនៃគណៈអភិបាលខណ្ឌដូនពេញ
៤. លោក ថេង សុថុល អភិបាលនៃគណៈអភិបាលខណ្ឌចំការមន
៥. លោកស្រី គឹម ញឹប អភិបាលនៃគណៈអភិបាលខណ្ឌដង្កោ
៦. លោក ហែម ដារិទ្ធិ អភិបាលនៃគណៈអភិបាលខណ្ឌពោធិ៍សែនជ័យ
៧. លោក ម៉ូវ ម៉ានិត អភិបាលនៃគណៈអភិបាលខណ្ឌសែនសុខ
៨. លោក លីម សុភា អភិបាលនៃគណៈអភិបាលខណ្ឌ ៧មករា
៩. លោក ពេជ្រ កែវមុនី អភិបាលនៃគណៈអភិបាលខណ្ឌមានជ័យ
១០. លោក ចេង មុនីរ៉ា អភិបាលនៃគណៈអភិបាលខណ្ឌច្បារអំពៅ
១១. លោក ឃ្លាំង ហួត អភិបាលនៃគណៈអភិបាលខណ្ឌជ្រោយចង្វារ
១២. លោក សុខ សម្បត្តិ អភិបាលនៃគណៈអភិបាលខណ្ឌព្រែកព្នៅ
១៣. លោក ធឹម សំអាន អភិបាលនៃគណៈអភិបាលខណ្ឌបឹងកេងកង
១៤. លោក ឃឹម ស៊ុនសូដា អភិបាលនៃគណៈអភិបាលខណ្ឌកំបូល
យ៉ាងណាប្រសិនបើមានការផ្លាស់ប្ដូរយើងខ្ញុំនឹងធ្វើការកែប្រែ សូមអរគុណ!