
សង្គម
តារាចម្រៀងដែលកំពុងល្បីឈ្មោះនៅផលិតកម្មសាន់ដេ និងកំពុងជោគជ័យលើមុខជំនួញ គឺលោក ខាន់ ជេមស៍ ហើយបើនិយាយពីរឿងគ្រួសារវិញ តារាចម្រៀងរូបនេះក៏ជោគជ័យមិនធម្មតាដែរ គឺតារារូបនេះមានកូនៗដល់ទៅចំនួន០៤នាក់ហើយ។
មានអ្នកគាំទ្រខ្លះភ្ញាក់ផ្អើលនឹងលោក ជេមស៍ ដែលស្ងាត់ៗ ប៉ុន្តែបែរជាមានកូនៗដល់ទៅ០៤នាក់បាត់ ហើយក្នុងនោះគឺមានស្រីចំនួន០២នាក់គឺធំៗអស់ហើយ ឯកូនស្រីបងក៏ពេញក្រមុំដែរ។
បើងាកមើលមកតារាចម្រៀងលោក ព្រាប សុវត្ថិ និងលោក ខេមរៈ សិរីមន្តឯណេះវិញ ទើបតែមានកូនចំនួន០៣នាក់ស្មើៗគ្នាប៉ុណ្ណោះ ដែលធ្វើឲ្យលោក ជេមស៍វ៉ាដាច់ហើយរឿងកូនៗនេះ។
ប៉ុន្តែទោះបីជាលោក ខាន់ ជេមស៍ មានកូនៗច្រើនជាងមែន តែមិនទាន់ឃើញ លោកជេមស៍ បង្ហាត់ ឬក៏ជម្រុញកូនៗណាម្នាក់ ឲ្យដើរតាមគន្លងវិថីសិល្បៈដូចខ្លួនដែរ ខុសពី តារាចម្រៀង ព្រាប សុវត្ថិ គឺកូនៗសុទ្ធតែនៅលើវិថីសិល្បៈជាមួយឪពុក តែរឿងនេះគឺអាស្រ័យលើចំណង់ចំណូលចិត្ត និងដុងពីកំណើត របស់កូនៗ។
បើតាមការសង្កេតមើល លោកជេមស៍ រាល់ថ្ងៃនេះទោះបីជាមមាញឹកនឹងការងារសិល្បៈ និងជំនួញអចលនទ្រព្យក្ដី ក៏នៅមានពេលស្និទ្ធជាមួយប្រពន្ធដែរ ដែលនេះជាសញ្ញាថាលោកជេមស៍ មិនទាន់ឈប់ត្រឹមកូនទី០៤នោះទេ ដែលគេជឿថានឹងមានទី០៥មិនខាន ដូចនេះហើយ ទោះបីជាលោក ព្រាប សុវត្ថិ និង សិរីមន្ត មានទីផ្សារចម្រៀងខ្លាំងជាងលោកជេមស៍ក៏ពិតមែន តែមិនអាចយកឈ្នះរឿងកូនៗនេះលោកជេមស៍បានទេ។