
សង្គម
លោកអ្នកប្រហែលជាធ្លាប់បានឃើញក្មេងស្រីស្រអែមស្រស់ម្នាក់នេះហើយ ដែលកាលពីចុងឆ្នាំ២០២០ គឺល្បីលើបណ្ដាញសង្គម និងក្រោយមកត្រូវបានឧកញ៉ា ស្រី ចាន់ថន យកធ្វើជាកូនស្រីធម៌ ផ្គត់ផ្គង់ថវិកា និងការចំណាយផ្សេង។

ប្អូនស្រីយ៉ង់ ស្រីនីត សព្វថ្ងៃនេះគឺនៅជាមួយបងស្រីជីដូនមួយ នៅឃុំវិហាសួគ៍ ខេត្តកណ្ដាលក្នុងតំបន់អភិវឌ្ឍន៍ស្កាយ លែន ស្ថិតក្នុងការបីបាច់ថែរក្សាពីឧកញ៉ា ស្រី ចាន់ថនផ្ទាល់តែម្ដង និងកំពុងរៀនឆុងកាហ្វេនៅឯសួនកម្សាន្ត Jet's Garden Park ។


ក្រៅពីនេះ ស្រីនីតបានខិតខំប្រឹងប្រែងសិក្សា សិល្បៈ និងបន្តរៀនមុខជំនាញខ្លះបន្ថែមទៀត ដើម្បីជាស្ពានទៅ ថ្ងៃអនាគត និងអាចជួយផ្គត់ផ្គង់គ្រួសារនៅឯស្រុកកំណើតខេត្តមណ្ឌលគិរី។

កាលពីពេលថ្មីៗកន្លងទៅនេះស្រីនីត បានជួបនឹងតារា ណូម័រ ដែលជាសិល្បការិនី ព្រមទាំងមានសមត្ថភាពច្រើនផ្នែក មិនថាច្រៀង សម្ដែង ពិធីការិនីទេ ដោយស្រីនីតបានសំណេះសំណាល ជជែកគ្នាជាមួយកញ្ញា ណូម័រជាច្រើនផងដែរ និងបានបង្ហើរសំនៀងរបស់ខ្លួនទៀតផង។
ប្រិយមិត្តជួយស្ដាប់ និងវាយតម្លៃផងថាតើចម្រៀងមួយបទដែលមានចំណងជើងថា «នឹកផ្ទះ» របស់ស្រីនីត មានទឹកដមយ៉ាងណាដែរ ?តោះទស្សនា និងស្ដាប់ទាំងអស់គ្នា ៖



