
សង្គម
នៅថ្ងៃទី ៣០ ខែសីហា ឆ្នាំ២០២១នេះ លោកជំទាវ ពេជ្រ ចាន់មុន្នី ប្រធានក្រុមប្រឹក្សាភិបាលសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) បានបង្ហោះសារសម្ដែងការសោកស្ដាយ ចំពោះការបាត់បង់នូវទ័.ពអាវសយើង និងសូមអរគុណ ចំពោះការលះបង់របស់អ្នកដើម្បីប្រទេសជាតិ កន្លងមក ហើយពួកយើងនឹងចងចាំក្នុងចិត្ត។

នេះជាការបាត់បង់ទ័.ពអាវមួយរូប ដែលជាករណីលើកដំបូងសម្រាប់កម្ពុជាយើង មិត្តភក្តិ មិត្តរួមការងារ និងអ្នកដែលបានស្គាល់គាត់ (គាត់ប្រើប្រាស់គណនីឈ្មោះ «Xiao Ni») សម្ដែងការនឹកស្មានមិនដល់ និងសោកស្ដាយជាពន់ពេក។

អ្នកខ្លះរម្លឹកនូវអនុស្សាវរីយ៍ និងបំណងប្រាថ្នាក្រោយបញ្ចប់បេសកម្មមួយនេះ ប៉ុន្តែបែរជាគាត់ចាកឆ្ងាយ ឆ្ងាយគ្មានថ្ងៃនឹងត្រឡប់យ៉ាងលឿនបែបនេះសោះ។
បើតាមលោកហេង បានឲ្យដឹងថា« ធ្វើជាពេទ្យមើលថែអ្នកជំ.ងឺបានគ្រប់គ្នា ប្រាប់អ្នកជំ.ងឺអោយរឹងមាំហេតុអី មិនមើលថែខ្លួនឯងផង ប្អូនស្រី បានណាគេមកសួរបងហេងទៀត បងហេងឈឺមែន អោយប្អូនទៅដាក់សុឺរ៉ូមអោយអត់ អត់អីណាបងហេង លូវប្អូនមិននៅបានណាគេសួរបងទៀត»
វាលឿនពេកហើយសម្លាញ់ យើងទទួលយកអត់បានទេហែកសន្យាជាមួយយើងហើយថាទៅដើរលេងនៅកោះ ម៉េចបានមិននៅរក្សាសន្យាចឹង ខ្ញុំទទួលយកអត់បានទេ សោកស្តាយខ្លាំងណាស់មិត្តសម្លាញ់ ទើបតែនិយាយគ្នា ទើបតែឆាតថ្ងៃមុនសោះ ពិបាកទទួលយកណាស់ ចូលរួមរំលែកទុក្ខផង មានជាតិក្រោយយើងធ្វើជាមិត្តនឹងគ្នាទៀត ហើយកុំអោយដូចជាតិនេះអី


















