នោះត្រៀមខ្លួនទៅ អ្នកបើកឡានធំនៅគន្លងខាងឆ្វេង រដ្ឋមន្ត្រីបញ្ជាក់ច្បាស់ៗហើយ តិចពេលអនុវត្តន៍មកប្រកែក (មានវីដេអូ)

សង្គម

ហ្វឺសញូសអាស៊ី

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុងកម្មវិធី MPWT LIVE SHOW នាថ្ងៃ៣០ សីហា​ ២០២១ វាគ្មិនកិត្តិយស ឯ.ឧ.ទេសរដ្ឋមន្ត្រី​ ស៊ុន​ ចាន់ថុល​ រដ្ឋមន្ត្រីក្រសួងសាធារណការ​ និងដឹកជញ្ជូន ធ្វើការឆ្លើយតបនូវសំណួររបស់បងប្អូនប្រជាពលរដ្ឋ ដោយក្រោមប្រធានបទ "សមិទ្ធផលហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ចាប់ពីចុងឆ្នាំ២០១៨ ដល់ពេលបច្ចុប្បន្ន និងផែនការកំពុងបន្តរហូតដល់ឆ្នាំ ២០២៣"

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រិយមិត្តធ្វើការសួរសំណួរទាក់ទងនឹងគន្លងផ្លូវទៅឯកឧត្តម ថាតើបើយើងមានផ្លូវពីរគន្លង បីគន្លង ហេតុដូចម្ដេចមិនចែកគន្លងទៅតាមប្រភេទយានយន្តទៅ?

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាការឆ្លើយតបឯកឧត្តមលើកឡើងថា ច្បា.ប់យើងមានចែងច្បាស់ណាស់ ថាការធ្វើដំណើរលើគន្លងផ្លូវត្រូវប្រកាន់ស្ដាំ លើកលែងតែយើងវ៉ាជែង អ៊ីចឹងយើងឃើញថាមានការបើកនៅខាងឆ្វេងច្រើនទើបបងប្អូនប្រជាពលរដ្ឋសួរសំណួរបែបនេះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ឯកឧត្តមមានប្រសាសន៍បន្តថា ផ្លូវ២គន្លងទៅ ២គន្លងមក គាត់មិនបើកខាងស្ដាំទេ ដូច្នេះធ្វើឲ្យអ្នកចង់វ៉ាជែងមិនកើត សុខចិត្តបង្ខំចិត្តវ៉ាខាងស្ដាំ ឯកឧត្តមសង្កត់ធ្ងន់ថា ជាពិសេសឡានធំហ្នឹង ត្រូវតែបើកខាងស្ដាំ យើងកំពុងរៀបចំច្បា.ប់ ធ្វើវិសោធកម្មច្បា.ប់ហើយអាចមានការផា.កពិ.ន័.យចំពោះរថយន្តធន់ធ្ងន់ដែលបើកយឺត ហើយបើកនៅគន្លងខាងឆ្វេង ដែលចរាចរធ្វើឲ្យស្ទះដោយសារពួកគាត់បើកយឺតៗ។

@FirstNewsAsia