
សង្គម
ដោយទទួលបានការអនុញ្ញាតពីលោក ឯក ឃុនដឿន អភិបាល នៃគណៈអភិបាលខណ្ឌឫស្សីកែវ នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២១ លោក លឹម សាម៉ឺឌី ប្រធានការិយាល័យនីតិកម្មខណ្ឌ និងលោក គន់ សោភា ប្រធានការិយាល័យសាធារណការខណ្ឌ (ជាតំណាងលោក ប្រាជ្ញ សីហា អភិបាលរងខណ្ឌ និងជាប្រធានក្រុមការងារ) បានដឹកនាំក្រុមការងារចម្រុះខណ្ឌ ចុះត្រួតពិនិត្យលិខិតអនុញ្ញាតអាជីវកម្មឡូតិ៍នេសាទត្រី(ដាយត្រី) ចំនួន ១៦ដាយត្រី ។
ដែលទីតាំងខាងលើនេះគឺស្ថិតក្នុងមូលដ្ឋានខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ជាលទ្ធផលក្នុងនោះ៖ -មានលិខិតអនុញ្ញាត ចំនួន ១០ដាយត្រី -មានកំណត់ហេតុទទួលបានឡូតិ៍នេសាទពីការដេញថ្លៃ ចំនួន ០៣ដាយត្រី (ប៉ុន្តែពុំទាន់ចេញលិខិតអនុញ្ញាត)
-ពុំមានលិខិតអនុញ្ញាត ចំនួន ០៣ដាយត្រី (កំពុងរង់ចាំការដេញថ្លៃ នៅសប្តាហ៍ក្រោយ) ។
សូមជម្រាបជូនថា កាលពីរសៀលថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២១ លោក លឹម សាម៉ឺឌី ប្រធានការិយាល័យនីតិកម្មខណ្ឌ និងលោក គន់ សោភា ប្រធានការិយាល័យសាធារណការខណ្ឌ (ជាតំណាងលោក ប្រាជ្ញ សីហា អភិបាលរងខណ្ឌ និងជាប្រធានក្រុមការងារ) បានដឹកនាំក្រុមការងារចម្រុះខណ្ឌ ចុះណែនាំប្រជាពលរដ្ឋម្ចាស់ដាយត្រី (ឡូតិ៍នេសាទ) ចំនួន ១៥ដាយត្រី និងបែរចិញ្ចឹមត្រីចំនួន ០៤បែរ ឲ្យធ្វេីការចល័តចេញពីមូលដ្ឋានខណ្ឌឫស្សីកែវ ។
តាមស្ថានភាពជាក់ស្តែងឃេីញថា ពួកគាត់កំពុងរៀបចំទូកអូស និងដកខ្សែយុថ្កា ដេីម្បីធ្វេីការចល័តចេញ ហេីយសន្យាជាមួយក្រុមការងារថា នឹងចល័តចេញនៅព្រឹកស្អែក ។
ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២១ ក្នុងពិធីប្រកាសចូលកាន់តំណែងក៏បានជំរុញឱ្យអាជ្ញាធរខណ្ឌឫស្សីកែវ ពិសេស លោក ឯក ឃុនដឿន អភិបាល នៃគណៈអភិបាលខណ្ឌឫស្សីកែវ ដែលត្រូវបានផ្ទេរតំណែង ត្រូវខិតខំបំពេញការងាររបស់ខ្លួនឱ្យបានល្អប្រសើរ ពិសេសទប់ស្កាត់ឱ្យបាននូវការចូលមកវិញនូវបែត្រី នៅតាមដងទន្លេសាប ក្រោយគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញបានរៀបចំឱ្យមានសណ្ដាប់ធ្នាប់ល្អប្រសើរហើយនោះ។
រូបភាព៖ រដ្ឋបាលខណ្ឌឬស្សីកែវ








