នគរបាលខេត្តកណ្តាលអះអាងថាភោជនីយដ្ឋាន ដើមឬស្សី មិនបានលួចបើក KTV និងជួបជុំផឹកស៊ី ដូចការលើកឡើងរបស់ពលរដ្ឋនោះទេ

សង្គម

ហ្វឺសញូសអាស៊ី

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានឲ្យដឹងថាមានគ.ណ.នីហ្វេប៊ុកមួយ បានផ្ញើសារចូលក្នុងប្រអប់សារផេកហ្វេប៊ុកស្នងដ្ឋាននគរបាលខេត្តកណ្តាលមានខ្លឹមសារ ៖ ភោជនីយដ្ឋានឈ្មោះ ដើមឫស្សី ទីតាំងនៅថ្នល់ទទឹង បានលួចបើក KTV និងជួបជុំផឹកស៊ីយ៉ាងសប្បាយ ល្មើ.សនឹងបម្រា.មវិធានការរបស់ក្រសួងសុខាភិបាល។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយពីទទួលបានព័ត៌មាននេះភ្លាម ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃអធិការដ្ឋាននគរបាលស្រុកអង្គស្នួល ដឹកនាំដោយលោកវរសេនីយ៍ឯក មាន សំណាង អធិការនគរបាលស្រុកអង្គស្នួល សូមធ្វើការបំភ្លឺឆ្លើយតបដូចខាងក្រោម ៖

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នៅថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២១ វេលាម៉ោង២០ និង០០នាទី កម្លាំងអធិការដ្ឋាននគរបាលស្រុកអង្គស្នួល ដឹកនាំដោយលោកវរសេនីយ៍ទោ ផាច ផល្លា អធិការរង បានចុះដល់ទីតាំងភោជនីយដ្ឋានដើមឫស្សី មានទីតាំងស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៤ ភូមិព្រៃគោ ឃុំលំហាច ស្រុកអង្គស្នួល ខេត្តកណ្តាល ពិនិត្យឃើញមានការបេីកលក់ដូរធម្មតា ដោយគោរពតាមវិធានការរាជរដ្ឋាភិបាល និងស្តាប់តាមការណែនាំរបស់ក្រសួងសុខាភិបាល មានការរក្សាគម្លាតសុត្ថិភាព រក្សាអនាម័យមានប្រើអាល់កុលលាងសម្អាតដៃ ពាក់ម៉ាស់ ទទួលភ្ញៀវចូលជាលក្ខណៈគ្រួសារមានគ្នាតិចតួច លក់ដូរដោយធ្វើការវេចខ្ចប់ ពុំមានការជួបជុំគ្នាច្រើនផឹកស៊ីច្រៀងរាំនោះទេ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ហើយសមត្ថកិច្ចបានធ្វើកិច្ចសន្យាជាមួយម្ចាស់ហាង ហាមមិនឲ្យធ្វើការលក់ដូរជួបជុំផឹកស៊ីឡើយ ត្រូវគោរពតាមវិធានការរាជរដ្ឋាភិបាល និងស្តាប់តាមការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ៕

រូបភាព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ

@FirstNewsAsia