
សង្គម
បើតាមការចុះផ្សាយរបស់ទំព័រផ្លូវការក្លឹប PSG បានឲ្យដឹងថា ខ្សែប្រយុទ្ធអាហ្សង់ទីន Lionel Messi បានផ្លាស់ទៅកាន់ក្លឹបយក្សបារាំង Paris Saint-Germain នៅថ្ងៃអង្គារនេះ ដោយកីឡាកររូបនេះបានចុះកុងត្រាជាមួយក្លឹបបារាំងរហូតដល់ឆ្នាំ២០២៣ ជាមួយតម្លៃពលកម្មជាង៤០លានដុល្លារក្នុង១ឆ្នាំ។

វត្ដមានរបស់កីឡាករនេះ ត្រូវបានអ្នកគាំទ្រ និងកីឡាករក្នុងក្លឹប PSG ទទួលស្វាគមន៍យ៉ាងកក់ក្ដៅបំផុតផងដែរ ជាពិសេស Neymar ដែលធ្លាប់លេងជាមួយគ្នានៅក្រុម FC Barcelona ។

Messi បង្ហាញខ្លួននៅកីឡដ្ឋាន Parc de Prince Messi ពាក់អាវលេខ៣០ មើលទៅចម្លែកភ្នែកណាស់ ធ្លាប់តែឃើញគាត់ពាក់អាវ Barcelona។ មួយឃ្លានេះហើយធ្វើឲ្យកីឡាករជម្រើសជាតិកម្ពុជា គឺកីឡាករកែវ សុខផេង លើកឡើងថា៖ «នេះហើយបានកីឡាករដែរខ្ញុំគោរព។ »
អ្នកគាំទ្រលើកឡើងថា« ពិតជាគួរឱ្យគោរព Messi ដែលសុខចិត្តពាក់អាវលេខ 30 ជំនួសអាវលេខ 10 គួរបញ្ជាក់ថា Neymar បានលះបង់អាវលេខ 10 ទៅឱ្យ Messi តែ Messi បដិសេដមិនទទួលយកទេ អាចនិយាយបានថាគាត់គោរពដល់អ្នកចាស់ នេះហេីយគឺកំពូលកីឡាករ ទាំងការលេង និងអត្តចរិត គឺល្អទាំងព្រមបែបនេះ។»











