
សង្គម
បទចម្រៀងវីដេអូ «នឹកបងខ្លះទេ?» របស់ផលិតកម្មរស្មីហង្សមាស ទើបចេញកាលពីពេលថ្មីៗកន្លងទៅនេះមានអ្នកទស្សនា ចូលលាន Views ហើយ ដោយមានការបកស្រាយ និងសម្ដែងដោយ តារាចម្រៀងខេមរ សិរីមន្ត និងនាងរិទ្ធិកា។

ហើយបទចម្រៀងមួយបទនេះក៏ជាការដឹកនាំសម្ដែង ដោយអ្នកនាងគួយ ផល្លី ត្រូវជាភរិយារបស់ លោក សិរីមន្ដផងដែរ។

បើយើងមើលឈុតវីដេអូបទនេះគឺមានភាពស្និទ្ធស្នាលគ្នាមែនទេ រវាងតារាចម្រៀងប្រុស និងតួសម្ដែងស្រី ខណៈក្រុមការងារថតបែរជាកោតសរសើរភរិយាលោក សិរីមន្ត ត្រង់ថា ពូកែទប់អារម្មណ៍ ខណៈស្វាមីថើបស្រីស្អាតនៅចំពោះមុខតែបែបនេះ។

យ៉ាងណា គេក៏ចង់ដឹងដែរថាចំពោះតារាសម្ដែងស្រី វិញ ថាតើតារាវ័យក្មេង នែប ព្រំរិទ្ធិកា មានការបារម្ភភ័យ ឬខ្លាចអ្នកនាងផល្លី ប្រ-ច-ណ្ឌ នាងដែរ ឬអត់?

ជាការឆ្លើយតប តារាសម្ដែងស្រីវ័យក្មេងរូបស្រស់យើង លើកឡើងចំពោះអ្នកសារព័ត៌មានថា រឿងការការភ័-យខ្លា-ចនោះ ចេះតែខ្លា-ចហើយ ព្រោះអីពេលឈុតនោះបងស្រី (អ្នកនាងផល្លី ភរិយាលោកសិរីមន្ត)_

ក៏នៅក្បែរនោះដែរ តែយ៉ាងណានាងមិនគិតច្រើននោះទេ ពីព្រោះអី ធ្លាប់បានរួមការងារជាមួយលោក សិរីមន្ដ ច្រើនមកហើយ ដូចជាបទ «ពេលអូនមានលុយ អូនផ្ទុយគ្រប់យ៉ាង» និង «អយស្ទ័រ» ជាដើម។

ហើយការដែរថាការសម្ដែង គឺយើងត្រូវតែលេងឲ្យដល់ទៅ ទៅតាមអ្នកដឹកនាំចង់បានហ្នឹងឯង យ៉ាងណាគ្រាន់តែជាការងារសិល្បៈប៉ុណ្ណោះ គឺគ្មានអ្វីផ្សេងក្រៅពីហ្នឹងឡើយ៕









