
សង្គម
លោកគ្រូ ព្រឹទ្ធាចារ្យក្បាច់គុនល្បុក្កតោអង្គរមានឬទ្ធិ រស់ សេរី បានទទួលម.រណភាព ដោយរោ.គាពាធ នាវេលាម៉ោង៦ និង១៥នាទី ល្ងាច នាថ្ងៃទី១២ ខែសីហា ២០២១ នៅខេត្តសៀមរាប។

ដំណឹងនេះបានធ្វើឲ្យមហាជនជាច្រើន រួមទាំងសិស្សរបស់លោកគ្រូ រស់ សេរី សម្តែងការរន្ធ.ត់ចិត្តជាពន់ពេក ដោយការបាត់បង់ព្រឹទ្ធាចារ្យក្បាច់គុណល្បុក្កតោ ប្រចាំខេត្តសៀមរាប នេះ ជាការបាត់បង់មរតមនុស្សរស់ និងធនធានដ៏កម្រសម្រាប់ក្រុមគ្រួសារ និងកូនខ្មែរជំនាន់ក្រោយ។

លោកគ្រូ រស់ សេរី ជាអ្នកអភិរក្ស និងការពារវប្បធម៌ស្មើជីវិតដល់ដង្ហើមចុងក្រោយ។

បើតាមលោក រ៉េត សាមុត ស្រាវជ្រាវ ផ្សព្វផ្សាយ អំពីវប្បធម៍ ប្រវត្តិសាស្រ្តជាតិខ្មែរ បានឲ្យដឹងថា តើអ្នកណាដែលធ្វើអោយ UNESCO ទទួលស្គាល់គុនល្បុក្កតោខ្មែរ? គឺជាលោកគ្រូព្រឹទ្ធាចារ្យ រស់ សេរី នេះហើយ។

សិស្សៗរបស់លោកគ្រូ គ្មានអ្វីតបស្នងគាត់ឡើយ ប៉ុន្តែបានមកសម្តែងស្នៀតគុនជូនដំណើរជាគ្រាចុងក្រោយបង្អស់សម្រាប់លោកគ្រូ។ សូមទស្សនាវីដេអូខាងក្រោមនេះ៖





