អ្នកវិនិយោគចិនចំណាយប្រាក់ជិត៣លានដុល្លារ ទិញដីពីមន្ត្រីម្នាក់ ព្រោះទុកចិត្តថាជាមន្ត្រី តែមិនបានដី ស្នើសុំអន្តរាគមន៍ពីសម្ដេចតេជោ ហ៊ុន សែន (មានទាំងរូបទទួលប្រាក់ទាំងដុំៗ) រហូតជំនួយការសម្ដេចលើកឡើងបែបនេះតែម្ដង

សង្គម

ហ្វឺសញូសអាស៊ី

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បើតាមលោកឌួង តារា ជំនួយការផ្ទាល់សម្ដេចតេជោ ហ៊ុន សែន បានឲ្យដឹងថា កាលពីពេលថ្មីៗនេះ មានអ្នកវិនិយោគជនជាតិចិនម្នាក់បានដាក់ពាក្យគោរពស្នើសុំអន្តរាគមន៍មក សម្តេចតេជោនាយករដ្ឋមន្រ្តី អំពីករណីវិ.វា.ទដី.ធ្លីដែលគាត់បានចំណាយប្រាក់ជិត៣លានដុល្លារ ប៉ុន្តែមកដល់ពេលនេះនៅមិនទាន់បានទទួលឯកសារកម្មសិទ្ធិដីនៅឡើយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជនជាតិចិនម្នាក់នេះបានទិញដីពីមន្រ្តីម្នាក់ដែលអះអាងថាមានដីលក់អោយគាត់ ដោយបាននាំគាត់ទៅបង្ហាញទីតាំងដីដែលធ្វើអោយគាត់ពេញចិត្តយ៉ាងខ្លាំង។ ដោយជំនឿទុកចិត្តលើមន្រ្តីនោះ អ្នកវិនិយោគចិនបានបង់ប្រាក់ជិត៣លានដុល្លារដល់មន្រ្តីនោះ ជាថ្លៃទិញលក់ដី (មានទាំងរូបថតទទួលប្រាក់ទាំងដុំៗទៀតផង)។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មន្រ្តីរូបនោះក្រោយពីបានទទួលលុយដ៏ច្រើនសន្ធឹកនេះហើយ គឺបានសន្យាថានឹងខិតខំរៀបចំផ្ទេរប័ណ្ណកម្មសិទ្ធិជូនអ្នកទិញ។ ប៉ុន្តែរហូតមកដល់ថ្ងៃទី ៣១ ខែ សីហា ឆ្នាំ ២០២១នេះ គឺអ្នកទិញនៅរង់ចាំមិនទាន់បានទទួលប័ណ្ណកម្មសិទ្ធិដីនៅឡើយ។ តាមពិតទៅគាត់បានទិញដីនេះតាំងពីឆ្នាំ ២០១៩ មកម៉្លេះ។

ចំពោះមូលហេតុយើងនៅមិនទាន់ដឹងច្បាស់នៅឡើយទេ... អាចថាមន្រ្តីជំនាញកំពុងធ្វើការ.. ឬមួយអត់មានដីលក់អោយគេ ឬបញ្ហាអ្វីផ្សេង។ ដោយសារមិនអាចទ្រាំរងចាំតទៅទៀតបាន ទើបគាត់សម្រេចចិត្តដាក់ពាក្យគោរពស្នើសុំអន្តរាគមន៍មកសម្តេចតេជោមេត្តាជួយផ្តល់យុត្តិ.ធ.ម៌។

ពិតប្រាកដណាស់ សុខទុក្ខរបស់បងប្អូនអ្នកវិនិយោគបរទេស មិនថាចិនឬសាសន៍ណាឡើយ គឺជាសុខទុក្ខរបស់សម្តេចតេជោនាយករដ្ឋមន្រ្តី។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ខ្ញុំផ្ទាល់ពិតជាសោកស្តាយយ៉ាងខ្លាំងចំពោះករណីនេះ។ សូមបងប្អូនអ្នកវិនិយោគចិនមានទំនុកចិត្តលើរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំ។ ខ្ញុំនឹងខិតខំរកដំណោះស្រាយជូនអោយអស់ពីកម្លាំងកាយចិត្តស្របទៅតាមច្បា.ប់នៃប្រទេស។

នៅពេលនេះ ខ្ញុំកំពុងពិនិត្យសំណើសុំនិងឯកសារដែលអ្នកវិនិយោគចិនបានដាក់គោរពជូនសម្តេច។ ជាជំហានដំបូងខ្ញុំបានឃើញមានកិច្ចសន្យាទិញលក់ត្រឹមត្រូវ មានមេធាវីទាំងសងខាងប្រថាប់ត្រា ត្រឹមត្រូវ មានសាក្សីត្រឹមត្រូវ ហើយអ្នកលក់ក៏បានទទួលលុយត្រឹមត្រូវ (មានទាំងរូបថតបញ្ជាក់ពេលទទួលប្រាក់ទៀតផង)។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បើពិតដូចអ្នកទិញបានបញ្ជាក់ប្រាប់មែន ខ្ញុំឆ្ងល់ថា មានម៉ូយទិញដីដ៏ល្អបែបនេះ ហេតុអីក៏មិនចេះរកស៊ីអោយបានត្រឹមត្រូវក្នុងផ្លូវត្រជាក់? ចាំបាច់ធ្វើវិធីកា.ប់ដា.វក្តៅៗអញ្ចឹងធ្វើអ្វី? តើគិតថាអាចរួចពីសំណាញ់ច្បា.ប់បានយូរប៉ុណ្ណា?

ជាយោបល់ខ្ញុំ បើមិនមានដីលក់អោយគេទេ គួរតែប្រគល់ប្រាក់អោយគេវិញទៅ (មិនបាច់គិតការប្រាក់ទេ) គឺខ្ញុំសន្យានឹងជួយសម្របសម្រួលបញ្ចប់ជូនឈរលើគោលការណ៍ឈ្នះ-ឈ្នះសម្តេចតេជោ។ រឿងនេះអាចនឹងពាក់ព័ន្ធករណីព្រ.ហ្មទ.ណ្ឌទៀតផង។ ខ្ញុំកំពុងអោយក្រុមការងារអ្នកច្បា.ប់សិក្សាអោយបានលម្អិតលើឯកសារគ.តិ.យុ.ត្តិទាំងអស់។
យើងចូលរួមកសាងអំពើល្អ ចែករំលែកក្តីស្រឡាញ់និងស្នាមញញឹម និងសូមមានចិត្តអាណិតស្រឡាញ់ពលរដ្ឋយើងគ្រប់ទីកន្លែងដោយគ្មានកា.ររើ.សអើ.ង៕

@FirstNewsAsia