
សង្គម
មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានឲ្យដឹងនៅល្ងាចថ្ងៃទី ០១ ខែកញ្ញា ឆ្នាំ២០២១នេះ ថា ក្នុងរយៈពេល ១៨ថ្ងៃ ដែលមានភ្លៀងធ្លាក់ ឃើញថាក្រោយពីដាក់អោយដំណើរការលូខ្នាតធំ អាងក្រោមដី ម៉ាសុីនកាយសំរាមស្វ័យប្រវត្តិ និងស្ថានីយ៍បូមទឹកថ្មីវត្តភ្នំ តំបន់ដែលធ្លាប់លិចទឹកធ្ង.ន់ធ្ង.រនៅជុំវិញវត្តភ្នំ ផ្លូវលេខ ៤៧ ផ្លូវលេខ ៩០ ផ្លូវលេខ ៩២ និងផ្សារកណ្តាល ក្នុងខណ្ឌដូនពេញ មិនរងការលិចទឹកទៀតទេ។

ទន្ទឹងនឹងនេះ ការដ្ឋានក៏បានដាក់អោយដំណើរការលូខ្នាតធំបណ្តោះអាសន្ននៅភូមិសាស្ត្រសង្កាត់បឹងកក់ទី២ ខណ្ឌទួលគោកក្នុងរយៈពេល៣ថ្ងៃមកនេះ ឃើញថា ស្តុបផ្សារមាន់អាំង ផ្លូវលេខ៥៩២ មុខវិទ្យាល័យឥន្ទ្រទេវី មានភាពល្អប្រសើរមិនរងការលិចទឹកទៀតដែរ។
សូមចូលរួមសំអាតសំរាមកកស្ទះមុខអណ្តូងលូ នៅមុខផ្ទះរៀងៗខ្លួន !




យ៉ាងណានៅតំបន់ផ្សេងគឺនៅតែមានការលិចជាក់ស្ដែងនាល្ងាចថ្ងៃដដែលនេះនៅផ្លូវក្រោមដី ស្ពានអាកាសចោមចៅ កំពុងលិចទឹក និងមានការកកស្ទះចរាចរណ៍យ៉ាងខ្លាំងផងដែរ។




