
សង្គម
លោកអ្នកប្រហែលជាចាំបានហើយរឿងរ៉ាវរបស់ តារាចម្រៀងស្រីពហុជំនាញទាំងប្រពៃណី និងសម័យ គឺអ្នកនាង ខាត់ សុឃីម កាលពីអំឡុងខែសីហា ឆ្នាំ២០២០ បានបង្ហើបរឿងខ្លួនដែលបានចាញ់បោ.កលុយគេអស់រហូតដល់៧៩ម៉ឺនដុល្លារឯណោះ រហូតធ្វើឲ្យអ្នកនាងមានការសោកស្ដាយជាខ្លាំងសឹងតែលែងចង់រស់ទៅហើយ។

នៅថ្ងៃទី ០១ ខែកញ្ញា ឆ្នាំ២០២១នេះ តាមរយៈកិច្ចសម្ភាសន៍ជាមួយលោក អ៊ឹម ជីវ៉ា នៅលើទំព័រសិល្បករកម្ពុជា និង សង្គម បានឲ្យដឹងមូលហេតុគឺទំនុកចិត្ត ព្រោះតែជឿទុកចិត្តគេពេក យើងស្មោះ ហើយគិតថាគេហ្នឹងស្មោះដូចយើងដែរ ។

អ្នកនាងបញ្ជាក់ថា អ្នកដែលជួបរឿងដូចអ្នកនាង និងអ្នកនាងផ្ទាល់គឺធ្វើគ្រប់សព្វបែបយ៉ាងអស់ហើយ តែទីបញ្ចប់នៅតែអត់ទទួលបានលទ្ធផល អ៊ីចឹងហើយយើងដាក់ចិត្តដាក់កាយថាឈប់ធ្វើវាទៀតហើយ ទើបអ្នកនាងអាចងើបឡើងវិញដូចសព្វថ្ងៃ បើយើងនៅតែដេក នៅតែដួលជាមួយរឿងហ្នឹងទៀតគឺមិនអាចមានថ្ងៃនេះកើតបានទេ។

ក្រោយពីជួបរឿងនេះ អ្វីដែលទទួលបានមកវិញគឺបទពិសោធជីវិត អ្វីដែលកើតពីការលោភលន់ កើតឡើងពីការមិនប្រើកម្លាំង គឺវាមិនបានផលឡើយ កុំភ្លេចណា មួយជីវិតរបស់មនុស្សមិនមានអ្វីដែលជាការប្រឹងប្រែង ហើយធ្លាក់មកពីលើមេឃឡើយ គ្មានអ្វីកើតឡើងដោយងាយៗនោះទេ។ សូមទស្សនាវីដេអូកិច្ចសម្ភាសន៍លម្អិតខាងក្រោមនេះ៖





