
សង្គម
ភ្នំពេញ ៖ យ៉ាងហោចណាស់មានមនុស្សស្រី ចំនួន០៣នាក់ ក្នុងនោះម្នាក់ស្លា.ប់នៅស្រុក និង 0២នាក់ទៀត ត្រូវបានគេប្រទះឃើញដេកស្លា.ប់នៅក្នុងបន្ទប់ជួលជាន់ទី៣ ដោយស.ង្ស័.យថាពុ.លស្រា.ក្រឡុក។

ហេតុការណ៍ខាងលើនេះបានបង្កឱ្យមានការភ្ញាក់ផ្អើ.លនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ នាវេលាម៉ោង ១និង៤០នាទីរសៀល ថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២១នេះ។

នៅមុនពេលកើតហេតុ គឺនៅយប់ថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២១ យុវតី៣នាក់ខាងលេី បាននាំគ្នាទិញស្រាយកមកក្រឡុកផឹ.កជុំគ្នាក្នុងបន្ទុប់ លុះមកដល់ព្រឹកថ្ងៃទី០២ កញ្ញា មាននារីម្នាក់ ឈ្មោះស្រីថៃ ក្នុងចំណោមអ្នកផឹកជុំគ្នា បានធ្វើដំណើរចេញពីបន្ទុបជួលនៅភ្នំពេញទៅស្រុកកំណើត នៅអ្នកលឿង ខេត្តព្រៃវែង
ពេលដែលទៅដល់ស្រុកកំណើត មិនបានប៉ុន្មានម៉ោងផងនោះ ចេះតែពិបាកក្នុងខ្លួន ក៏បានប្រាប់អ្នកផ្ទះថា នាងបាននាំគ្នាផឹកស្រាក្រឡុក ក្រោយមកក៏បានស្លា..ប់តែម្ដង។
សូមជម្រាបជូនថា នារីទី១ឈ្មោះ ស្រ៊ុន ស្រីកា អាយុ ១៧ឆ្នាំ មានមុខរបរសំអាងការ ស្នាក់នៅកន្លែងកើតហេតុ ។ ទី២ ឈ្មោះ ផល ដាវី អាយុ ១៨ឆ្នាំ មានមុខរបរសំអាងការ អ្នកទាំងពីរអ្នកមានស្រុកកំណើតនៅភូមិអ្នកលឿង ឃុំអ្នកលឿង ស្រុកពាមរក៍ ខេត្តព្រៃវែង។
រីឯនារីទី៣បានស្លា..ប់នៅឯស្រុកកំណើតមាន ឈ្មោះ ស្រីថៃ អាយុ ១៨ឆ្នាំ ស្នាក់នៅបន្ទប់ជួលនៅកន្លែងកើតហេតុ និងមានស្រុកកំណើត នៅស្រុកល្វាឯម ខេត្តកណ្ដាល។
ក្រោយទទួលបានដំណឹងនេះមិត្តភក្តិនា.រីរ.ង.គ្រោ-ះខាងលើនេះបានប.ង្ហោះវីដេអូ និងរូបភាពជាមួយគ្នាព្រមទាំងលើកឡើងថា៖«មិត្តអើយមិត្តម៉េចក៏ពួកឯងនាំគ្នាទៅចោលយើងអស់ចឹង វាលឿនពេកហើយមិត្ត ពួកឯងងើបមកវិញមក អ.ញនឹកពួកហែ.ងណាស់»
តាមការបញ្ជាក់របស់គ្រូពេទ្យក្រោយការពិនិត្យ គឺផឹកស្រាថ្នាំ លាយជាមួយគ្រឿងកំប៉ុង លេីសកំរិត (កំរិតមេ-តា-ណុលខ្ពស់ធ្វេីអោយគាំ-ងបេះ-ដូង ) មួយយួរ ១២ដប គ្នា៣នាក់ ផឹកអស់១១ដប សល់មួយដប។

មន្រ្តីអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ ក.ប.ប នៅថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២១ បានសហការជាមួយសមត្ថកិច្ចពាក់ព័ន្ធ និងមានការសម្របសម្រួលដោយព្រះ.រា.ជ.អា.ជ្ញា.រ.ង នៃអ.យ្យកា.រ.អ.មសា.លា.ដំ.បូ.ងរាជធានីភ្នំពេញ បានចុះត្រួតពិនិត្យសិប្បកម្មផលិតស្រ ាកែច្នៃ មាស ហុង ដែលមានអាស័យដ្ឋានស្ថិតនៅសង្កាត់បឹងកេងកង៣ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ដោយបានរកឃើញស្រាកែច្នៃរួច និងស្រាស រួមទាំងសម្ភារៈកែច្នៃស្រាមួយចំនួនសម្រាប់ធ្វើជាវត្ថុតាង។
មន្រ្តីជំនាញនឹងបន្តចុះប្រមូលនៅតាមបណ្តាផ្សារ និងទីតាំងចែកចាយនានានៅក្នុងរាជធានីភ្នំពេញ និងតាមបណ្តាខេត្ត ហើយអគ្គនាយកដ្ឋាន ក.ប.ប. សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ សូមបញ្ឈប់ការបរិភោគស្រាទំពាំងបាយជូ និងស្រាសសញ្ញាមាស ហុង ជាបន្ទាន់ ដើម្បីការពារអា.យុជីវិតរបស់លោកអ្នក។
សូមអំពាវនាវដល់អាជីវករទាំងអស់សូមប.ញ្ឈ.ប់ការលក់ និងចែកចាយស្រាទំពាំងបាយជូនិងស្រា ស សញ្ញាមាស ហុង និងសូមទាក់ទងប្រគល់ជូនអគ្គនាយកដ្ឋានក.ប.ប. ដើម្បីធ្វើការកំ.ទេ.ច.ចោ.ល៕










