
សង្គម
ភ្នំពេញ៖ ស្រ្តីម្នាក់បន្លំធ្វើជាកូនរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដោយបានប្រើគ.ណ.នីហ្វេប៊ុកឈ្មោះ «Ah July» ចូលទៅខម្មិន រៀបរាប់មានចេតនាបង្ហាញថា រូបគេ គឺជាកូនរបស់សម្តេច និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ។
សម្តេចតេជោ ហ៊ុន សែន បានណែនាំម្ចាស់គណនីឈ្មោះ «Ah July» មួយនេះ ឲ្យឈប់បន្លំធ្វើជាកូនសម្តេច និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតបន្តទៅទៀត ដើម្បីចៀសវាងការភ័ន្តច្រឡំ។
សម្តេចតេជោ បញ្ជាក់យ៉ាងដូច្នេះ «ដើម្បីជៀសវាងការភ័ន្តច្រឡំរបស់មហាជនលើការលើកឡើងរបស់ក្មួយដែលលើកឡើងច្រើនដង ហើយហាក់ដូចជាក្មួយនេះជាកូនស្រីរបស់ពូ និងមីងដែលត្រូវបោះប.ង់ចោ.លឱ្យនៅខាងក្រៅ។ ពូសូមប្រាប់ទៅក្មួយសូមបញ្ឈប់ចូលមកប.ន្លំជាកូនពូ និងមីងតទៅទៀត ព្រោះវាជារឿងអ.គុ.ណធ.ម៌ខ្លាំងណាស់ សម្រាប់ពូ និងមីង ដែលបោះប.ង់កូ.នចោលមិនរាប់រក»។
សម្តេចតេជោ បានសរសេរតបទៀតថា «ពេលក្មួយចូលមកក្មួយតែងប្រើរាជស័ព្ទដែលធ្វើឱ្យមានកំហុសបន្ថែមទៀត។ប្រសិនបើជាពូមិនយល់ថា ក្មួយមានជំ.ងឺសរ.សៃប្រ.សា.ទទេ ម្ល៉េះសមពូឱ្យនគរបាលតាមរកក្មួយយូរមកហើយ»។
ជុំវិញបញ្ហានេះក្រៅពីការណែនាំបែបនេះ សម្តេចតេជោ ហ៊ុន សែន ក៏បានស្នើសុំលេខទូរស័ព្ទពីម្ចាស់គណនីហ្វេប៊ុកនេះ ដើម្បីសម្តេចជួយព្យា.បា.លជំ.ងឺសរ.សៃ.ប្រ.សា.ទរបស់គេផងដែរ។
យ៉ាងណារំលងបានប៉ុន្មានម៉ោង ស្ត្រីរូបនេះត្រូវគេដឹងថាមានទីលំនៅស្ថិតនៅសង្កាត់អូឫស្សី៣ ខណ្ឌ៧មករា រាជធានីភ្នំពេញ ដែលមានជំ.ងឺសរ.សៃប្រ.សា.ទ ត្រូវបានអាជ្ញាធរនាំយកទៅព្យាបាលនៅមន្ទីរពេទ្យបង្អែករាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២១ម្សិលមិញនេះ។



ជាមួយគ្នានេះដែរ អ្នកលេងបណ្ដាញសង្គមមួយដែលមានឈ្មោះថា «Khan Chansophal » បានលើកឡើងថា នៅព្រឹកថ្ងៃទី ០៦ កញ្ញានេះថា ៖ «បានឡើងឡានទ្រុង ទៅពេទ្យឆ្កួ.តបាត់! បើឆ្កួ.តមែន លេបថ្នាំទៅអាចជា តែបើជា ធ្វើឆ្កួ.ត ថ្នាំទាញហើយនាង ។
នៅសុខមិនចង់ ម្នាក់ៗបង្កើតហ្វេប៊កមកសុទ្ធតែស្គាល់ពីអតិតជាតិ កូនសម្តេចជាតិមុន ជាតិនេះ ជាតិនោះ ព្រោះម៉េចមិនចង់ក្លាយជាកូនសម្តេច ព្រោះសម្តេច ជានាយករដ្ឋមន្ត្រី ថាខ្លះទៅ និយាយខ្លះទៅ ក្រែងសម្តេចជឿ លោកមានឧបនិស្ស័យជាមួយ យកទៅចិញ្ចឹម ធ្វើកូនមែនទែន តាមសេចក្តីប៉ងស្រមៃ ....។ល។

ដូចខ្ញុំក្រអ៊ីចឹង អត់មានអ្នកណា ថាជាកូនខ្ញុំ ចៅខ្ញុំ ជាតិមុនដែរសោះ បើមាន គ្រាន់ឲ្យមកជួយ បង់ធនាគារ ជាមួយគ្នាដែរ ហា៎...បើបងប្អូនដុ.ត គិលេស នៃការចង់បានចោលបន្តិចម្តងៗ ដុសខាត់វា ជារៀងរាល់ថ្ងៃ សម្លឹងឃើញថា ការចង់បានទាំងនោះគឺជា ចំណងនៃទុក្ខទោ.ស ទើបអ្នកទាំងអស់គ្នា អាចវៀសចាក ពីអរិយសច្ចៈ៤ ៖
អ្វីជាទុក្ខ ការកើតនៃទុក្ខ វិធីរំ.លត់ទុក្ខ ការប្រតិបត្តិតាមវិធីរំ.លត់ទុក្ខ ។ ទ្រព្យសម្បត្តិ មិនធំ ជាងចិត្តនោះទេ ហើយក៏គ្មានអ្វី លឿន ជាងចិត្តដែរ ។»
