ករុណាពេជ្រ ដឹកឪពុកជាមនុស្សរុក្ខជាតិទៅពេទ្យ ស្រាប់តែដឹកមកផ្ទះវិញ ហើយសួរមហាជនតែម្ដង ថាត្រូវ ឬខុស?

សង្គម

ហ្វឺសញូសអាស៊ី

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តារា​ចម្រៀង​ប្រុស​​របស់​ផលិតកម្ម​ថោន គឺលោក ករុណា ពេជ្រ លោកអ្នកប្រហែលជាបានជ្រាបហើយទាក់ទងនឹងលោកឪពុករបស់លោក រហូតលោកប្រកាសលក់ផ្ទះដើម្បីមើលថែសុខភាពលោកឪពុកកាលពីពេលកន្លង ស្រាប់តែនៅថ្ងៃទី ០៦ ខែកញ្ញា ឆ្នាំ២០២១នេះ ដល់ពេលវេលាដែលត្រូវណាត់ជួបគ្រូពេទ្យហើយ តែលោកបែរជាដឹកឪពុកត្រឡប់មកផ្ទះវិញ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុងនោះដែរលោកក៏បានចោទជាសំណួរសួរថាតើការអន់ចិត្តនេះ ត្រូវឬក៏ខុស? ដោយលោកបានរៀបរាប់ទាំងស្រុងថា៖

«ដឹក ប៉ា ទៅពេទ្យ តូចចិត្តពេក ដឹក ប៉ា មកផ្ទះវិញហ្មង…. បើបងប្អូន ជាដុកទរ័ ជួយពន្យល់ខ្ញុំតិចបានអត់….!!! ស្ថានភាពប៉ាខ្ញុំជាមនុស្សរុក្ខជាតិ កម្រើកមិនបាន បើកបានតែភ្នែក…ហើយពេទ្យណាត់អោយឆែកជាប្រចាំ … ដល់ថ្ងៃនេះ ខ្ញុំក៏ទៅតាមការណាត់ដុកទរ័ ដោយប៉ាខ្ញុំគ្មានស្ថានភាពជំ.ងឺ អ្វី ប្រែប្រួលទេ ហើយក៏អត់ធ្វើទុកអីដែរ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ស្រាប់តែដល់ពេទ្យ ខាងពេទ្យទាមទារ អោយប៉ាខ្ញុំត្រូវ check ខូ.វី.ត បង់ថ្លៃសេវាពិសេសបន្ថែមសិន បានអោយចូល check ទូទៅបាន…. តើវាសមហេតុសមផលអត់ បងប្អូន ទាំងប្រវត្តិជំ.ងឺ ប៉ាខ្ញុំ 4 ឆ្នាំ ទាំងវ​ះកាត់ ទាំងព្យាបាល សេវាផ្សេងៗ មិនដែលហ៊ាន ដូរពេទ្យសូម្បីតែម្តង… បើអ្នកជំ.ងឺថ្មីមិនដែលទៅពេទ្យនោះ ក៏ខ្ញុំមិនថាទេ ប៉ុន្តែប៉ាខ្ញុំ ជាអ្នកជំ.ងឺ ចេញចូលជាប្រចាំ រយៈជិត 4 ឆ្នាំ មិនដែលហ៊ានខានតែការណាត់ដុកទរ័ ព្រោះទុកចិត្តមន្ទីពេទ្យ និង មិនចង់អោយមានពាក្យថាស្តាយក្រោយក្នុងនាមខ្ញុំជាកូន

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទោះសេវាម៉េចក៏មិនដែលគិត គឺ មានពាក្យខំតស៊ូគ្រប់លទ្ធភាពដើម្បីមើលថែជំ.ងឺប៉ា… ចំណាយថវិកា តេស្ត ខូ.វី.ត វាមិនច្រើន តែក៏វាមិនតិច ព្រោះខ្ញុំបានចំណាយសម្រាប់ប៉ាអស់ច្រើនលើសនេះ រាប់ពាន់ដង ហើយខ្ញុំក៏នៅមានលទ្ធភាពអាចអោយប៉ាធ្វើតេស្ត៏ខូ.វិ.ទគិតសេវាបន្ថែមពិសេសនេះបាន

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប៉ុន្តែខ្ញុំអន់ចិត្តគ្រាន់ថា បើគាត់មានអាការៈ ខុសប្រក្រតីពីជំ.ងឺធម្មតារបស់គាត់ដែលមានប្រវត្តិជំ.ងឺ ក្នុងពេទ្យនោះ មិនថា ទេ ប៉ុន្តែនេះ គាត់ធម្មតាដូចមុនទាំងអស់ … ហើយដឹកគាត់ទៅតាមការណាត់សោះ បែរជាចឹងវិញ ហើយខ្ញុំគិតថា បើប៉ាខ្ញុំមាន ខូ.វិ.ត ទៀត ប្រហែលខ្ញុំមិនបានដឹកគាត់តាមឡានខ្ញុំផ្ទាល់ចឹងទេ ហើយក៏ប៉ាខ្ញុំប្រហែលមិនមានសង្ឃឹមទៅដល់ពេទ្យផង….

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ខ្ញុំមិនចង់ចំណាយលុយខុសរឿង ខឹ.ងចិត្ត ដឹកប៉ាមកផ្ទះវិញ ចាំអស់ថ្នាំ ចាំឆាត ចាំសុំ កំម្ម៉ង់ថ្នាំ ….. ខ្ញុំយល់ថា វាជាគោលការណ៏របស់មន្ទីរពេទ្យ ប៉ុន្តែក៏មន្ទីរពេទ្យគួរតែមានគោលការណ៏មួយពិសេស លើកលែង រឺ គួរពិចារណា និង ពិនិត្យ ពីប្រវត្តិអ្នកជំ.ងឺ ចាស់ រឺ ថ្មីផងដែរ ចាំចាត់ចែង តេស្ត៏ ខូ.វី.ត បង់ថ្លៃសេវាពិសេសនេះ…!!!

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តើការអន់ចិត្តរបស់ខ្ញុំ ខុសរឺត្រូវ បងប្អូន…???»

@FirstNewsAsia