នោះ! បណ្ឌិតមែនទែនចេញមុខប្រតិកម្មអ្នកដៀលបណ្ឌិតស្រុកខ្មែរនេះហើយ!

សង្គម

ហ្វឺសញូសអាស៊ី

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កាលពីពេលថ្មីៗនេះលោកអ្នកប្រហែលជាបានឃើញហើយ វត្តមានលោកគ្រូៗ និងបណ្ឌិតដែលមានវត្តមាននៅលើកញ្ចក់ទូរទស្សន៍ CNC និយាយពីភាពជោគជ័យ ក្រោយការផ្សាយនេះ ឃើញថាមានការចាប់អារម្មណ៍យ៉ាងច្រើន ដោយមានការលើកឡើងផ្សេងៗពីគ្នា។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អាចនឹងការលើកឡើងជោគជ័យច្រើនពេករហូតដល់មានអ្នកលេងបណ្ដាញសង្គមម្នាក់លើកឡើងដៀលថា «គ្មាន​ណា​ ឆ្គួ.ត​ដល់​ បណ្ឌិត​ស្រុក​ខ្មែរ​ និយាយត្រង់​ហើយបើនិយាយពីបុគ្គលជោគជ័យចង់ម៉ាចំហៀងប្រទេស» ពាក្យនេះហើយធ្វើឲ្យលោកឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី ចេញប្រតិកម្មតែម្ដង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នៅថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២១នេះ ឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី បានលើកឡើងតាមរយៈផេ.ករបស់លោកថា ៖ «ខ្ញុំ​ស្តាប់​លោកគ្រូ​បង្រៀន​ជោគជ័យ​យូរៗទៅ​ ស្រាប់តែ​មាន​អ្នក​មកដៀល​ជារួម​ថា​ (​ គ្មាន​ណា​ ឆ្គួ.ត​ដល់​ បណ្ឌិត​ស្រុក​ខ្មែរ​ និយាយត្រង់​ )​ មិនគួរដៀលជារួម​អ៊ីចឹង​ទេ​ វាធ្វេីឲ្យ​ប៉ះពាល់​ ​ដល់​បណ្ឌិត​មែនទែន​ គេគ្មាន​អំនួត​អ៊ីចឹង​ទេ​ គួរតែកែសម្រួល​វិញទៅ​ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ឯកឧត្តមបណ្ឌិត បានបន្តទៀតថា ៖ ចំពោះ​ខ្ញុំ​នៅ​មិនទាន់បាន​ឃេីញ​ បុគ្គល​ណាម្នាក់​ទទួល​ជោគជ័យ​ នៅឡេីយ​ទេ​ ឧទាហរណ៍​ក្រុម​ខ្មែរ​ក្រហម​ ចុងក្រោយ​ត្រូវ​ប្រមូល យកមកកា. ត់ទោ.ស​ ប៊ិនឡាឌិនចុងក្រោយ​អាមេរិក​តាម​ប្រ.ម៉ា.ញ់​បាន​ សូម​អភ័យ​ទោស​ផង​បេីមាន​ការខុសឆ្គង​។»

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យ៉ាងណានៅថ្ងៃដដែលនេះ លោកគ្រូ អេង លាភា បានលើកឡើងពីការខ្វែងទស្សនៈ ពាក្យ[ជោគជ័យ] នេះផងដែរ ដោយថា៖

១. លោកគ្រូ ស៊ីវសុផលៈ ជោគជ័យជាតំណើរនៃភាពរីករាយ ដែលមានគោលគោលដៅ ប្រកបដោយបំណងច្បាស់លាស់។ បុគ្គលជោគជ័យគឺរីករាយរាល់ថ្ងៃ ឆ្ពោះទៅគោលដៅរបស់គេ។

២. លោកគ្រូ បណ្ឌិត ម៉ិច សីហាៈ ជោគជ័យ គឺបង្កប់ន័យគ្រប់គ្រាន់ ដែលមនុស្ស ទទួលពាក្យថា គ្រប់គ្រាន់។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

៣. ខ្ញុំបាទ អេង លាភាៈ ជោគជ័យគឺ ជាសម្រេចបំណងតាមការចង់បាន ឬប្រាថ្នា ដែលការសម្រេចបំណងនោះជាបំណងក្នុងក្របខ័ណ្ឌជាតិ ឬផ្ទាល់ខ្លួន ដោយមិនប៉ះ ឬ ជៈឥទ្ធិពលអវិជ្ជមានដល់អ្នកចូលរួមឬ អ្នកដទៃ។

@FirstNewsAsia