ចង់ដឹងទេថាអ្នកណានៅពីក្រោយការសាងសង់ រូបបដិមាឆ្លាក់ជាប់ជញ្ជាំងភ្នំសំពៅនេះ ហើយលះបង់អ្វីខ្លះទើបបានប៉ុណ្ណឹង? ប៉ុន្តែគួរឲ្យសោកស្ដាយការសាងសង់មិនទាន់រួចផងស្រាប់តែ...

សង្គម

ហ្វឺសញូសអាស៊ី

ភ្នំសំពៅខេត្តបាត់ដំបងជាតំបន់ដែលមានសក្តានុពលផ្នែកវិស័យទេសចរណ៍ ក្នុងចំណោមតំបន់ភ្នំផ្សេងៗទៀតក្នុង​ខេត្ត​បាត់ដំបង ដែលមានចម្ងាយតែ១២គីឡូម៉ែត្រពីក្រុងបាត់ដំបង ដោយធ្វើដំណើរតាមផ្លូវជាតិលេខ៥៧ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បច្ចុប្បន្ននេះកំពុងទាក់​ទាញអារម្មណ៍​អ្នកទេសចរណ៍ជាតិ និងអន្តរជាតិ មក​កម្សាន្តពិសេសល្អាងសត្វប្រចៀវមាន​អ្នកទស្សនាច្រើនជាងគេ ក្រៅពីកន្លែងកម្សាន្តជាច្រើនផ្សេងទៀតនៅតំបន់​នេះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អ្វីដែលកាន់តែពិសេសទៀតនោះភ្នំសំពៅត្រូវបានមន្ទីរជំនាញសហការជាមួយអាជ្ញាធរខេត្តសាងសង់ធ្វើការឆ្លាក់រូបបដិមានៅតាមជញ្ជាំងភ្នំបន្ថែមទៀត ដើម្បីបង្កើនអារម្មណ៍និងចក្ខុរបស់អ្នកទស្សនា ក្នុងគោលបំណងបង្ហាញអំពីវប្បធម៌ខ្មែរដ៏ផូរផង់ដល់ភ្ញៀវអន្តរជាតិស្វែងយល់ ឱ្យកាន់តែច្រើនចំពោះវប្បធម៌របស់ខ្មែរតាមរយៈរូបបដិមានេះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យ៉ាងណានៅថ្ងៃទី០៨ ខែកញ្ញានេះ មានគណនីមួយដែលមានឈ្មោះថា Siv Jing អះអាងថាការកសាងឆ្លាក់រូបបដិមានៅតាមជញ្ជាំងភ្នំសំពៅទាំងអស់នេះគឺជាឪពុកម្ដាយរបស់ខ្លួន ប៉ុន្តែការឆ្លាក់មិនទាន់រួចអស់ផង អ្នកម្ដាយបានលាចាកលោកបាត់ហើយនៅសល់តែលោកឪពុក ដែលធ្វើសង្ឃទានជូនគាត់នៅមុខរូបបដិមានេះតែម្ដង។ ខាងក្រោមនេះជាការលើកឡើងរបស់គាត់៖

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

«សួស្ដីបងប្អូនទាំងអស់គ្នា ចង់ដឹងទេថាអ្នកដែលកសាងព្រះពុទ្ធរូបនៅលើជញ្ជាំងភ្នំសំពៅនេះគឺជាអ្នកណាគេទេ គឺជាលោកប៉ា និងអ្នកម៉ាក់របស់ខ្ញុំគាត់ជាអ្នកកសាងព្រះពុទ្ធរូបទាំងអស់នេះ គាត់គឺជាវីរៈបុរសដែលអង់អាចក្លាលាហាន ហ៊ានលះបង់គ្រប់យ៉ាងដើម្បីបានកសាងព្រះអង្គនៅលើជញ្ជាំងភ្នំសំពៅនេះ បើគិតពីរយៈពេលកសាងរហូតមកដល់ឆ្នាំ2021នេះបានរយៈពេលជាង10ឆ្នាំហើយ ដូច្នេះក្នុងការកសាងព្រះពុទ្ធនេះបានហើយ80% ទៅ 90%

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ហើយតែគួរអោយស្តាយអ្នកម្ដាយខ្ញុំបានលាចាកលោកហើយ នៅតែលោកប៉ាតែប៉ាគាត់ព្យាយាមកសាងរហូតដើម្បីអោយឆាប់រួចរាល់ដោយកំលាំងសទ្ធារបស់ប៉ាតែម្នាក់គត់ សាធុ ឆ្លៀតឱកាសនេះខ្ញុំ និងបងៗក៏បាននិមន្តព្រះសង្ឃធ្វើសង្ឃទានជូនបុណ្យរបស់ខ្ញុំតែម្ដងហើយក៏បួងសួងដល់វត្ថុសាកសិទ្ធព្រះពុទ្ធរូបនៅលើជញ្ជាំងភ្នំពៅដែលលោកប៉ាខ្ញុំបានកសាងនេះ សូមជួយតាមការពារថែរក្សាប៉ាខ្ញុំអោយលោកសុខភាពល្អអាយុវែងនៅជាម្លប់ត្រជាក់ដល់កូនចៅទាំងអស់

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សូមបារមីព្រះអង្គនៅភ្នំសំពៅជួយតាមថែរក្សាឃុំគ្រងប្រជាជនខ្មែរយើងសូមអោយបានសុខភាពល្អទាំងអស់គ្នាសូមអោយប្រជាជនខ្មែរយើងជួបតែសុខចំរើន ជួបតែរឿងល្អៗក្នុងប្រទេសខ្មែរយើងសាធុ សូមអនុមោទនាកុសលផលបុណ្យដែលប៉ាខ្ញុំបានកសាងព្រះពុទ្ធរូបនេះដល់បងប្អូនទូរទាំងប្រទេសទាំងអស់ផងចា៎ បងប្អូនមកលេងខេត្តបាត់ដំបងកុំភ្លេចមកលេងភ្នំសំពៅណាចា៎

@FirstNewsAsia