
សង្គម
ទាក់ទងនឹងដំណឹងមរណភាពរបស់ម្ចាស់ហាងពេជ្រមួយកន្លែងនៅក្នុងរាជធានីភ្នំពេញ កាលពីថ្ងៃទី ០៧ ខែកញ្ញា ឆ្នាំ២០២១ ម្សិលមិញនេះ ធ្វើឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅលើបណ្ដាញសង្គម ដោយសារតែជំ.ងឺ.ម.ហា.រី.ក បានឆក់យកជីវិតស្ត្រីម្នាក់ទាំងវ័យមិនទាន់ចាស់។


បានដឹងរឿងរ៉ាវទាក់ទងនឹងគ្រួសារស.ពគឺអ្នកលេងបណ្ដាញសង្គមអាចនឹងក្ដុកក្ដួល ព្រោះមុននឹងការលាចាកលោកនេះ គឺលោកឪពុកទើបតែបាត់បង់ថ្មីៗទៅទេ ឥឡូវនេះមកឆក់យកជីវិនកូនទៀត ហើយទោះបីជាមើលទៅគ្រួសារនេះមានជីវភាពធូរធារយ៉ាងនេះក្ដី ប៉ុន្តែគឺកើតឡើងដោយការខិតខំទាំងស្រុង។


បើតាមគណនី ពេជ្រ ចិន្តា ដែលត្រូវជាបងស្រីរបស់ នៃស.ព បានឲ្យដឹងថា ៖« កើតមកជាតិនេះជាកូនអ្នកក្រតស៊ូណាស់ ពីរអ្នកបងប្អូនទំរាំប្អូនមានថ្ងៃនេះ ហេតុអ្វីព្រហ្មលិខិតមកបំបែកប្អូនខ្ញុំទៅ យកប៉ាខ្ញុំទៅហើយឥឡូវមកបំបែកប្អូនខ្ញុំទៀត» ។

គណនីដដែលនេះបានឲ្យដឹងទៀតថា៖«ប្អូនស្រីខ្ញុំល្អណាស់ មានរឿងអ្វីក៏ដោយយកខ្លួនមករាំងបងរហូត តែបងមិនអាចជួយប្អូនបានអោយបងសុំទោស» ។
ពិតជាដំណឹងមួយដ៏ក្រៀមក្រំមែន ព្រហ្មលិខិតហាក់លេងសើចពេកហើយសម្រាប់គ្រួសារមួយនេះ មហាជនបានត្រឹមតែសម្ដែងការសោកស្តាយ និងចូលរួមរំលែកទុក្ខទៅដល់ក្រុមគ្រួសារស.ព។




