
សង្គម
យុវជនពិការភាពពីកំណើតម្នាក់ ឈ្មោះរ៉ា ប្រើប្រាស់គណនី«ជាងរ៉ា កាត់ស៊ុម» ក្លាហានចូលទៅខម្មិនសុំជំនួយពីឧកញ៉ា សម្បត្តិ រហូតឧកញ៉ាឆ្លើយតប និងធ្វើការណាត់ជួបនៅគេហដ្ឋានរបស់លោកផ្ទាល់តែម្ដង ។


ដោយកាលពីពេលថ្មីប្អូនរ៉ា បានខម្មិនថា «លោកឧកញ៉ាខ្ញុំជាជនពិការខ្ញុំសុំជំនួយខ្លះមកដើម្បីប្រកបមុខរបរដើម្បីចិញ្ចឹមប្រពន្ធកូន» ហើយនៅព្រឹកថ្ងៃទី ១១ ខែកញ្ញានេះ ឧកញ៉ា សម្បត្តិ បានឲ្យដឹងថា ៖
«ប្អូនប្រុស ជាងរ៉ា កាត់ស៊ុម (ពិការភាពពីកំណើត) ដែលរស់នៅឯខេត្តព្រៃវែង គាត់បានស្នើសុំជំនួយពីខ្ញុំកាលពីថ្ងៃមុន ។ ពេលនេះប្អូន និងគ្រួសារបានមកជួប ខ្ញុំនិងភរិយាហើយ ខ្ញុំបានជួបសំណេះសំណាល និងបានចែករំលែកគំនិតតស៊ូខ្លះៗដើម្បីអោយប្អូនជំនះបញ្ហាក្នុងជីវិតអោយបាន

ហើយខ្ញុំក៏បានផ្តល់ជូនគ្រឿងឧបភោគបរិភោគ ព្រមទាំងថវិកាមួយចំនួនដើម្បីអោយប្អូនយកទៅដោះស្រាយជីវភាព និងបន្តរបបរកសុីជាងកាត់ស៊ុមបន្តផងដែរ ។ ប្អូនប្រុស ក៏បានស្នើសុំរឿងមួយមកខ្ញុំបន្ថែមទៀតផងដែរ គឺចង់សម្តែងជាមួយ ប្អូនប្រុញ ដែលជា Idolប្អូន

ពេលនេះខ្ញុំក៏សំរេចបំណងប្អូន ដោយផ្តល់ឱកាសអោយប្អូនបានលេងរឿងជាប្អូនប្រុញ១រឿងផងដែរ ។ អ្វីដែលខ្ញុំជួយបាន ខ្ញុំនឹងជួយ សង្ឃឹមថាប្អូនធ្វើវាបានល្អ សូមពុកម៉ែបងប្អូនរងចាំទស្សនាការសម្តែងរបស់ប្អូនជាមួយ ប្អនប្រុញ ឆាប់ៗនេះ»






ទស្សនាវីដេអូសម្ដែងជាមួយនាយប្រុញ៖