
សង្គម
លោកអ្នកភាគច្រើនប្រហែលជាធ្លាប់បានទៅលេងឧទ្យានជាតិគីរីរម្យ ខេត្តកំពង់ស្ពឺហើយ ប៉ុន្តែក្រៅពីទេសភាពស្រស់ស្អាត ខ្យល់អាកាសបរិសុទ្ធ គឺនៅមានផ្ទាំងទស្សនីយភាពដ៏អស្ចារ្យថែមទៀត ដែលកំពុងលាក់ខ្លួននៅក្នុងព្រៃភ្នំដ៏ជ្រៅ គឺភ្នំទេវៈ ដែលពលរដ្ឋខ្មែរមួយចំនួនធំមិនទាន់បានស្គាល់។

ភ្នំទេវៈគឺស្ថិតនៅក្នុង ឧទ្យានជាតិគីរីរម្យ ខេត្តកំពង់ស្ពឺ ស្រុកភ្នំស្រួច ឃុំ ចំបក់ ភូមិចម្ការតែ វត្តព្រះពោធិសត្វគីរីរម្យ ដែលភ្នំនេះត្រូវបានកសាងឡើងតាំងពីថ្ងៃទី២៨ ខែ មិថុនា ឆ្នាំ២០២០ ដែលជាទីកន្លែងមួយដែលពលរដ្ឋភាគច្រើនមិនបានទៅដល់។

ភ្នំទេវៈ ត្រូវបានកសាងឡើងនៅលើកំពូលភ្នំគិរីរម្យ ដែលហ៊ំព័ទ្ធទៅដោយទេសភាព និងខ្យល់អាកាសត្រជាក់គ្រប់រដូវការ ហើយការកសាងភ្នំទេវៈនេះបែងចែងជាពីរផ្នែក ដែលផ្នែកខាងត្បូងនៃភ្នំគឺឆ្លាក់ទាក់ទងទៅនឹងព្រ.ហ្មញ្ញ សា.សន.ា ឯផ្នែកខាងជើងឆ្លាក់អំពីពុ.ទ្ធសា.ស.នា ហើយថ្មដែលត្រូវឆ្លាក់មានរហូតដល់ជាងមួយរយផ្ទាំងឯណោះ។

ការសាងសង់ភ្នំទេវៈនេះឡើង គឺដឹកនាំកសាងឡើងដោយព្រះគ្រូចៅអធិការ ព្រះនាមហៀក ឡឹង ហើយអ្នកដែលផ្ដើមឧបត្ថម្ភដំបូងគឺឯកឧត្តមហ៊ុន ប្រុស ដែលជាកូនរបស់ លោកតា ហ៊ុន ណេង ។
នេះបើតាមព្រះគ្រូនរបតិន្ទេវា វ៉ិតបូណា គ្រូសូត្រស្ដាំ វត្ត ព្រះពោធិសត្វគីរីរម្យមានស.ង្ឃដីកា តេជគុណបានបន្តថា បច្ចុប្បន្នតំបន់នេះមិនត្រូវបានហាមឃាត់ទេ គ្រាន់តែមិនសូវមានអ្នកស្គាល់ បើតំបន់ទេសចរណ៍នៅប៉ែកខាងលើ ដល់ពេលភ្នំទេវៈនេះនៅបត់ទៅស្ដាំចូលទៅក្នុងទៀតប្រហែលចម្ងាយ៣គីឡូម៉ែត្រ ដែលចំណុចនេះហើយបានមិនសូវមានអ្នកចាប់អារម្មណ៍។




ព្រះក្រឹស្នា រចនាបថអង្គវត្ត
ព្រះពុទ្ធផ្ទុំ រចនាបថ ភ្នំគូលែន
ព្រះពុទ្ធផ្ទុំ រចនាបថ ភ្នំគូលែន
នាគរាជក្បាល ៧
សូមស្ដាប់បទយកការណ៍ពិសេសពី NP News