មកស្គាល់ប្រវត្តិឈ្មោះពូក្រឹមទាំងអស់គ្នា ការពិតចឹងសោះមូលហេតុដែលពេលសម្ដែងខ្លះមានសំដី​​អសុរោះ (មានវីដេអូ)

សង្គម

ហ្វឺសញូសអាស៊ី

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មានប្រិយមិត្តជាច្រើនប្រហែលជាមិនស្គាល់ឈ្មោះ អ៊ូ ប៉ុណ្ណារ៉ាត់ ទេ ប៉ុន្តែបើឈ្មោះនាយក្រឹម ច្បាស់ជាស្គាល់ច្រើន ដែលជាតារាកំប្លែងជើងចាស់មួយរូប សម្ដែងឲ្យបងប្អូនទស្សនា សើចសប្បាយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តារាមាឌតូចល្អិតរូបនេះ បើទោះបីជាមានអាយុច្រើនយ៉ាងណាក្ដី ប៉ុន្តែរាងកាយ និងមុខមាត់គឺនៅដដែល ដោយសារតែការចេះថែទាំសុខភាព ហាត់ប្រាណ និងការបរិភោគ ។ នាយក្រឹមបានចូលសិល្បៈតាំងពីឆ្នាំ១៩៨២ ដោយធ្វើការនៅវិទ្យុជាតិ ហើយឆ្នាំ១៩៨៤ ទូរទស្សន៍ជាតិបង្កើតលោកក៏ចូលទៅទូរទស្សន៍វិញ ដោយពេលនោះហើយលោកធ្វើការរដ្ឋផង និងការសម្ដែងខាងក្រៅផង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទាក់ទងនឹងឈ្មោះក្រឹមនេះដែរ លោកក៏បានឲ្យដឹងថា ដំបូងក៏មិនដឹងដាក់ឈ្មោះអីដែរ តែអង្គុយក្នុងវត្តនិរោធ ក៏ឃើញមានត្រីក្រឹម ទើបសម្រេចដាក់ត្រីក្រឹមហ្នឹងទៅ ហើយក៏កាត់ត្រីចេញ យកតែក្រឹមហ្នឹងមកទល់សព្វថ្ងៃ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទាក់ទងនឹងការសម្ដែងនេះដែរ នាយក្រឹមបានបង្ហើបឲ្យដឹងថា កម្រិតវប្បធម៌សំខាន់ណាស់ ក្នុងការនិយាយស្ដី ការប្រើប្រាស់ពាក្យពេជន៍ ព្រោះការនិយាយរបស់យើងសម្ដែងចេញទៅជះឥទ្ធពលទៅលើអ្នកណាខ្លះ។ 

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយការសម្ដែងកំប្លែងមានលេងចំនួន០៣ប្រភេទ ទី១ អ្នកក្រ ទី២ អ្នកធនកណ្ដាល និងទី០៣ អ្នក Highclass អ្នកលំដាប់ក្រវ៉ាត់ក... អ៊ីចឹងបើយើងចេះលេងបម្រើអ្នកទាំង៣ហ្នឹងបានគឺទៅមុខហើយ នាយក្រឹមឧទាហរណ៍ បើយើងលេងអ្នកនៅតាមវាលស្រែ លេងអីក៏គាត់សើចដែរ ពាក្យសម្ដីណាក៏សើចដែរ ទោះបីជាអសុរោះបន្តិចមែន តែបើអ្នកចេះដឹងមន្ត្រី បណ្ឌិត ចឹងយើងត្រូវលេងកាយវិការច្រើនជាងពាក្យសម្ដី ព្រោះកាយវិការអាចបញ្ជាក់ពាក្យសម្ដីបាន។សូមទស្សនាការចែករំលែកបទពិសោធខាងក្រោមនេះ៖

@FirstNewsAsia