
សង្គម
ប្រិយមិត្តប្រហែលជាបានស្គាល់ហើយ លោកចាងហ្វាងកាសែត PVN News គឺលោក ផែង វណ្ណៈ ដែលជាអ្នកមានប្រជាប្រិយភាពនៅលើបណ្ដាញសង្គម និងក៏ជាអ្នកប្រើប្រាស់សម្ភារៈនិយមជាន់ខ្ពស់មួយរូបផងដែរ។

កាលពីពេលថ្មីៗកន្លងទៅនេះលោកបានកុម្ម៉ង់រថយន្តស៊ែរីទំនើបម៉ាក Mercedes មួយគ្រឿង ហើយមិនបានប៉ុន្មានផងលោកក៏បានកុម្ម៉ង់រថយន្តទំនើរម៉ាក Lexus 570 kuro ឆ្នាំ 2021មួយគ្រឿងទៀតផងដែរ។


ប៉ុន្តែស្រាប់តែនៅថ្ងៃទី ១៣ ខែកញ្ញានេះ លោកបងចោ.រ បានស៊ីកញ្ចក់រថយន្ត Lexus 570 kuro ឆ្នាំ 2021 របស់លោកទាំងសងខាងតែម្ដង ប៉ុន្តែមិនជាបញ្ហាឡើយ លួ.ចក៏លួ.ចចុះ លោកគ្រាន់តែប្រកាសស្វែងរកទីតាំងលក់ប៉ុណ្ណោះ។ លោកបានបញ្ជាក់លើបណ្ដាញសង្គមលោកថា៖
«លឿនពេកហេីយ រវល់តែ ៥ នាទីសោះ ចេញមកវិញលោកចោ.រលួ.ចអស់ទាំងសងខាងតែម្ដង ! បងប្អូនណាដឹងមានលក់នៅណា ជួយប្រាប់ផង»

យ៉ាងណាប៉ុន្មានម៉ោងក្រោយមកលោកក៏បានរំលេចរឿងនេះផងដែរ ដោយលើកឡើងថា ពេលចោ.រលួ.ចកញ្ចក់រថយន្ត ខ្ញុំនឹកឃេីញការដឹកនាំគ្រប់គ្រងបានយ៉ាងល្អប្រសេីររបស់ឯកឧត្ដម ជា សុផារ៉ា ចំពោះអ្នកលក់គ្រឿងបន្លាស់រថយន្ត !
ខ្ញុំនៅចាំបានថា ជំនាន់ឯកឧត្តម ជា សុផារ៉ា នៅជាអភិបាលរាជធានីភ្នំពេញ គាត់រៀបចំគ្រប់គ្រងអ្នកលក់គ្រឿងបន្លាស់រថយន្តបានល្អណាស់ ។ មុខទំនិញដែលអាជីវករយកមកដាក់លក់ ត្រូវតែមានប្រភពច្បាស់លាស់ ជាពិសេសត្រូវមានវិក្កយបត្រនាំចូល និង បង្កាន់ដៃបង់ពន្ធ ត្រឹមត្រូវ ។
បេីគ្រឿងបន្លាស់រថយន្ត ដាក់លក់គ្មាន វិក្កយបត្រ និង បង្កាន់ដៃព.ន្ធ.នាំ.ចូល ត្រូវចាត់ទុកជាទំនិញខុ.សច្បា.ប់ សមត្ថកិច្ចអាចធ្វើការដកហូតយកមករក្សាទុកដេីម្បី ស្រាវជ្រាវរកប្រភពដេីមនៃគ្រឿងបន្លាស់ទាំងនោះ ។
ពេលនោះគ្មានប.ទល្មើ.សដេីរលួចគ្រឿងបន្លាស់រថយន្តដូចសព្វថ្ងៃទេ ។ បច្ចុប្បន្នថ្នាក់ដឹកនាំរាជធានីភ្នំពេញ មិនមានគំនិតដឹកនាំគ្រប់គ្រងល្អដូចជំនាន់ឯកឧត្តម ជា សុផារ៉ា ទេ ។ ហេតុនេះហើយ ទេីបការលក់ដូររបស់ចោ.រអាចប្រព្រឹត្តិទៅបានដោយរលូន ។
ចំណែកសមត្ថកិច្ចជំនាញរវល់តែគ្រប់គ្រងប.នល្បែ.ង តែមិនបានគ្រប់គ្រងមុខសញ្ញាទទួលផ.ល.ចោ.រក.ម្ម ឬ មុខសញ្ញាចោ.រក.ម្មបានដិតដល់នោះទេ ជាហេតុធ្វើអោយ.ជ.នល្មើ.សមានឱកាសប្រព្រឹត្តិបទល្មើ.សជាបន្ដបន្ទាប់ ។ ដូច្នេះ មានតែយេីងនាំគ្នាប្រុងប្រយ័ត្នការពារទ្រព្យសម្បត្តិរបស់ខ្លួនដោយខ្លួនឯងតែប៉ុណ្ណោះ ទេីបមិនរ.ងគ្រោ-ះបាត់បង់ ។





