
សង្គម
ដូចយើងបានដឹងស្រាប់ហើយការឆ្ល.ងរា.លដា.លនៃជំ.ងឺកូ.វី.ដ១៩ បានអូសបន្លាយតាំងពីចុងឆ្នាំ២០១៩មក ដល់បច្ចុប្បន្ននេះ ធ្វើឲ្យប៉ះពាល់ដល់សេដ្ឋកិច្ចយ៉ាងច្រើន ហើយក្នុងនោះក៏មានសិល្បករផងដែរ ដោយសារតែការប្រគំតន្ត្រីលែងមាន កម្មវិធីផ្សេងៗក៏មិនមាន យ៉ាងណាក៏មានសិល្បករកំពុងកើបលុយផងដែរ ដោយសារតែអាចបន់បែនតាមសភាពការបាន។
ងាកមកមើលតារាបីដួងនេះទោះបីជារដូវកាលកូ.វីដក៏ដោយ ក៏តារាយើងអាចបំពេញក្ដីស្រមៃរបស់ខ្លួនបានដែរ គឺសម្រុកទៅទិញវីឡាដែលមានតម្លៃរាប់សែនដុល្លារ ចង់ដឹងថាតើតារាណាខ្លះសូមមើលខាងក្រោមនេះ៖
១៖ តារារូបស្រស់ វ៉ាន់ វល័ក្ខ ថ្វីដ្បិតតែមិនមែនជាតារាដែលមានឈ្មោះបោះសំឡេង ប៉ុន្តែដោយសារតែរូបសម្រស់ស្រស់ស្អាតសោភា រួមផ្សំជាមួយនឹងការលេងភាព.សិ.ចស៊ីមិនកំណាញ់ បានធ្វើឱ្យ វ៉ាន់ វល័ក្ខ មានការងារទូលាយមិនធម្មតា រហូតសម្រេចក្ដីប្រាថ្នាទិញផ្ទះវីឡា ក្នុងតម្លៃប្រមាណជាង ៤០ ម៉ឺនដុល្លារនៅក្នុងបុរីអ័រគីដេ។


មិនត្រឹមតែប៉ុណ្ណោះទេ តារាស្រីរូបនេះ កាលពីខែកក្កដា ឆ្នាំ២០២០ នាងក៏បានទិញរថយន្ដម៉ាក Lexus Lx570 Kuru 2020 ផងដែរ តែមានតម្លៃ២៣ម៉ឺនដុល្លារ។






២៖ណា សាឌី តារាកូនខ្មែរកាត់ថៃ តារាសម្តែង និង ពិធីការិនីវ័យក្មេងបានបោះជំហានចូលប្រឡូកក្នុងវិស័យសិល្បៈអស់រយៈពេលជាច្រើនហើយមក បានធ្វើឲ្យខ្លួនកាន់តែលេចធ្លោខ្លាំងលើអាជីពក្នុងសិល្បៈ និង ជោគជ័យបន្ថែមទៀតលើមុខជំនួញក្រៅសិល្បៈ បានសម្រេចក្ដីប្រាថ្នាមួយរូបទៀតហើយ ។

ដោយកាលដើមខែកញ្ញា ឆ្នាំ២០២១ តារាសម្ដែងស្រីវ័យក្មេងរូបនេះបានទិញផ្ទះ១ល្វែងជូនប៉ា និងម៉ាក់ នៅបុរីប៉េង ហួត បឹងស្នោ ក្នុងតម្លៃ២០ម៉ឺនដុល្លារ ហើយត្រូវបង់ជាដំណាក់កាល ខណៈដែលផ្ទះសាងសង់ជិតរួចរាល់ហើយនោះ ជាកម្លាំងញើ.សឈា.មរបស់នាងផ្ទាល់តែម្ដង។


ហើយលើសពីនេះទៀត ណា សាឌី បានទិញផ្ទះវីឡាឃ្វីនក្នុងតម្លៃ១៥ម៉ឺនដុល្លារទៀតនៅបុរីអាម៉ូរី ជាការខិតខំប្រឹងប្រែងផ្ទាល់ ដោយថា ស្រ្តេ.សរាល់ថ្ងៃ ត្រុកៗទាំងយប់ទាំងថ្គ្មៃ គ្មានអ្នកណាជួយឧបត្ថម្ភឡើយ ។កាលពីឆ្នាំ២០១៥ អតីត Freshie រូបនេះ ក៏បានប្ដូររថយន្ដម៉ាក Prius មកជិះ Lexus Nx200t វិញ។




១៖ ពេជ្រ សូលីកា ប្រិយមិត្តមិត្តយុវវ័យច្បាស់ជាបានស្គាល់ហើយ កាលពីថ្ងៃទី១៦ខែសីហាកន្លងទៅនេះ បានដឹកដៃប្ដី ទៅទិញផ្ទះវីឡារឃ្វីនដែលមានតម្លៃខ្ទង់ជាង២០ម៉ឺនដុល្លារ ។ សូលីកា ក្រោយភ្ជាប់ពាក្យជាមួយអាណិកជនខ្មែរនៅអូស្រ្ដាលី កាលពីខែតុលាឆ្នាំ២០១៩ និងសម្រាលកូនថ្ងៃទី១៦ ឧសភា ឆ្នាំ២០២០ គឺបានប្ដូរមុខមាត់ថ្មី ជាអ្នកម្ដាយផង ជាតារាផង។

កាលពីពេលថ្មីៗកន្លងទៅនេះ សូលីកា បានរម្លឹកអនុស្សាវរីយ៍ស្នេហ៍២ឆ្នាំជាមួយស្វាមី ដឹកដៃប្ដី និងបីកូនប្រុស ទៅថត Pre-Wedding នៅប្រាសាទអង្គរវត្ត ជាមួយការគ្រងឈុតប្រពៃណីយ៉ាងស្រស់ស្អាត។


