ត្រឹមតែមួយថ្ងៃ មួយយប់សោះ ទឹកទន្លេមេគង្គខេត្តកំពង់ចាមឡើងជិត១ម៉ែត្រកន្លះ ហើយមន្ត្រីថានឹងឡើងទៀត និងបានបន្តហូរចូលព្រែកជាច្រើន ក្នុងស្រុកចំនួន៤

សង្គម

ហ្វឺសញូសអាស៊ី

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កំពង់ចាម៖ រយៈពេលត្រឹមតែ ១ថ្ងៃ ១យប់ ទឹកទន្លេមេគង្គខេត្តកំពង់ចាមបន្តឡើងកម្ពស់ជិត១ម៉ែត្រកន្លះ បើតាមរបាយការណ៍របស់មន្ទីរធនធានទឹក និងឧតុនិយម ខេត្តកំពង់ចាម បានបញ្ជាក់នៅថ្ងៃទី១៥ខែកញ្ញា ឆ្នាំ២០២១នេះថាស្ថានភាពកម្ពស់ទឹកទន្លេមេគង្គខេត្តកំពង់ចាមបានបន្តឡើងបន្ថែមទៀតដល់កម្ពស់១១,៩២ម៉ែត្រធៀបទៅនឹងថ្ងៃម្សិលមិញទឹកឡើង ១,៤១ម៉ែត្រ ហើយកម្ពស់ទឹកនាពេល នេះបើធៀបទៅនឹងឆ្នាំ២០២០ទឹកមានកម្ពស់ត្រឹម៦,៤៧ម៉ែត្រ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាមួយគ្នានេះដែរកាលពីថ្ងៃ ម្សិលមិញនេះលោក អ៊ុម វិបុល ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ចាមបានបញ្ជាក់ថាព្រែកចំនួន១៣ក្នុងចំណោមព្រែកទាំង៤១បានទទួលរបបទឹកទន្លេមេគង្គក្នុងនោះរួមមានស្រុកស្ទឹងត្រង់៤ព្រែក កំពង់សៀម២ កោះសូទិន១ និងស្រុកកងមាស៦។

ដោយឡែកបើយោងតាមការព្យាការណ៍របស់ក្រសួងធនធានទឹកវិញទឹកទន្លេមេគង្គខេត្តស្ទឹងត្រែង ក្រចេះ កំពង់ចាម នៅថ្ងៃទី១៧ខែកញ្ញាឆ្នាំ២០២១នឹងស្រកចុះវិញ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

រូបថតការិយាល័យភ្នាក់ងារសារព័ត៌មានកម្ពុជាខេត្តកំពង់ចាមAKP

@FirstNewsAsia