
សង្គម
មិនមានចំនួនតិចនោះទេ ជាពិសេសគឺលោកអ្នកដែលមានរថយន្តស៊ែរីទំនើប គឺភាគច្រើនតែងតែបាត់កញ្ចក់ឡាន ហើយកញ្ចក់ឡានស៊ែរីទំនើបទាំងនេះមានតម្លៃរាប់រយដុល្លារឯណោះ អ្វីដែលនឹកស្មានមិនដល់ទៀតនោះចង់បានកញ្ចក់ហ្សីនវិញ នៅលើទីផ្សារធម្មតាគឺមិនមានលក់ទៀត គឺមានតែទីផ្សារ.ង.ងឹ.តប៉ុណ្ណោះ។

របស់ដែលខ្លួនស្រលាញ់ហើយត្រូវគេគាស់យកទៅបាត់ ធ្វើឲ្យអារម្មណ៍ជាម្ចាស់គឺមិនល្អឡើយ ម៉្យាងទៀតធ្វើឲ្យខាតបង់ពេលវេលា សេដ្ឋកិច្ចទៀតផង ជាក់ស្ដែងដូចកីឡាករ កែវ សុផេង ជម្រើសជាតិកម្ពុជា អ៊ីចឹងមិនមែនតែម្ដងទេ ដែលត្រូវបាត់កញ្ចក់ គឺបីដងហើយ តែលើកនេះសូម្បីកញ្ចក់ Copy ក៏មិនលើកលែង។

នៅយប់ថ្ងៃទី ១៥ ខែកញ្ញា នេះ លោក កែវ សុផេង បានឲ្យដឹងថា «ខំដាក់អាcopy ហើយមកធ្វើបាបអញអីទៀតអាចោ.រ» លោកបន្ថែមថា គ្រាន់តែចូលក្នុងផ្ទះមកវិញមួយភ្លេត មកវិញអ៊ីចឹងតែម្ដង ៣ដងហើយ។






កាលពីពេលថ្មីៗនេះលោក ផែង វណ្ណៈក៏បានប្រតិកម្មផងដែរ ទាក់ទងនឹងការទទួលផ.លចោ.រ.ក.ម្មនេះ ក្រោយរថយន្ត Lexus 570 kuro ឆ្នាំ 2021 របស់លោកក៏ត្រូវបានបាត់ដែរ ដោយផ្ដល់ជូននូវបទពិសោធជាដំណោះស្រាយសម្រាប់សមត្ថកិច្ចទៀតផង ប្រិយមិត្តទស្សនាវីដេអូខាងក្រោមនេះដើម្បីជ្រាបច្បាស់។



