
សង្គម
នៅយប់ថ្ងៃទី ១៦ ខែកញ្ញា ឆ្នាំ២០២១នេះ លោក ទៀ សីហា អភិបាលខេត្តសៀមរាប ថាក្រុងសៀមរាប នឹងដាក់ជាតំបន់ក្រហម ក្នុងពេលឆាប់ៗនេះ ដោយមូលហេតុបងប្អូនប្រជាពលរដ្ឋ មួយចំនួនមិនសហការ មិនអនុវត្តតាមការណែនាំ មិនចេះការពារខ្លួន និងក្រុមគ្រួសាររបស់ខ្លួន បន្តនាំអោយឆ្ល.ងដល់អ្នកដទៃ ដែលមានការយល់ដឹង និងប្រុងប្រយ័ត្នខ្ព.ស់។

ជាមួយគ្នានេះដែរ លោកសុំការយោគយល់ និងអធ្យាស្រ័យ ចំពោះបងប្អូនប្រជាពលរដ្ឋក្នុងក្រុងដែលតែងតែគាំទ្រ និងអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល និង រដ្ឋបាលខេត្ត។

សូមជូនពរ ពុកម៉ែបងប្អូនទាំងអស់អោយផុតពី គ្រាដ៏លំបាកនេះជាមួយគ្នា សូមអរគុណ។ រស់នៅតាមបែបគន្លងថ្មី ការពារខ្លួនឯង_ស្មើនឹងការពារក្រុមគ្រួសាររបស់លោកអ្នក ៣ការពារ: ត្រូវពាក់ម៉ាស់, ត្រូវលាងដៃ, ត្រូវគម្លាតបុគ្គល ៣កុំ: កុំនៅបន្ទប់បិទជិត, កុំនៅកន្លែងកុះករ, កុំនៅប៉ះពាល់គ្នា
កាលពីថ្ងៃទី ១៥ម្សិលមិញនេះ លោកក៏បានឲ្យដឹងផងដែរថា ក្នុងកាលៈទេសៈដ៏លំបាកនេះហើយ បងប្អូនប្រជាពលរដ្ឋមួយចំនួននៅតែប្រហែស ខ្វះការប្រុងប្រយ័ត្ន បំ.ពា.ន និងមិនមានការស្វែងយល់ពី.ហា.និ.ភ័.យនៃជំ.ងឺកូ.វី.ដ-១៩។
អាជ្ញាធរយើងខ្ញុំ បានខិតខំណែនាំហើយ ណែនាំទៀត អង្វរផង និងអំពាវនាវផង បងប្អូនប្រជាពលរដ្ឋមួយចំនួននៅតែមិនស្តាប់ មិនចូលរួម ។ ខ្ញុំត្រូវបង្ខំចិត្ត អោយក្រុមការងារចា.ត់វិ.ធា.នការចំពោះបងប្អូនមួយចំនួននេះ ក្នុងការផា.កពិ.ន័.យ និងដាក់ទោ.សតាមច្បា.ប់។
សូមបងប្អូនប្រជាពលរដ្ឋ កុំឆ្លៀតធ្វើអ្វីដែលខុសពីការណែនាំ ព្រោះ៖
- -បងប្អូនអាចប្រ.ឈ.មនឹងផ្លូ.វច្បា.ប់
- -បងប្អូនអាចត្រូវបិទ អាជីវកម្ម បិទហាង បាត់បង់ការងារ
- -បងប្អូនអាច ឆ្ល.ងកូ.វី.ដ-១៩ និងនាំយកជំ.ងឺចូលផ្ទះ ឆ្ល.ងដល់ ប្តីប្រពន្ធ ឆ្លងដល់កូន ឆ្ល.ងដល់ ឪពុកម្ដាយ ដែលចាស់ជរា
- -បងប្អូននឹងអាចធ្វើអោយបាត់បង់សមាជិកក្រុមគ្រួសារ ដោយសារតែទប់ចិត្តមិនបាន ជុំគ្នាផឹ.ក សប្បាយក្នុងមួយគ្រា។
សូមអង្វរ និងអំពាវនាវម្តងទៀតដល់បងប្អូនប្រជាពលរដ្ឋ សូមចូលអនុវត្ត គ្រប់គ្រងកូនចៅឲ្យបានល្អ បើមិនមានការចាំបាច់ កុំចេញពីផ្ទះ ដើម្បីសុវត្ថិភាព ដោយផ្អា។កការប្រមូលផ្តុំ ការជួបជុំ ផឹ.កស៊ី និងសកម្មភាពទាំងឡាយដែលផ្ទុយពីវិ.ធា.នការការពាររបស់ក្រសួងសុខាភិបាល។




