
សង្គម
ក្រោមការបញ្ជាដឹកនាំពីលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល មានកិត្តិយសសូមធ្វើការឆ្លើយតបទៅនឹងប្រជាពលរដ្ឋ ដែលសុំមិនបញ្ចេញឈ្មោះ បានរាយការណ៍ចូលក្នុងប្រអប់សារផេ.កស្នងការដ្ឋាននគរបាលខេត្តកណ្ដាល មានខ្លឹមសារថា៖
មានKTV នៅឃុំព្រែកអំបិល មួយកន្លែង ឈ្មោះ GO ON នៅតែបន្តលួ.ចបេីកបម្រើភ្ញៀវជារៀងរាល់ថ្ងៃ ភ្ញៀវចេញចូលម៉ោង8 ដល់9យប់ រហូត រ-ញ៉េ-រ-ញ៉ៃពេញហ្នឹង មិនខ្លាចញ.ញើ.ត.នឹងប.ម្រាម 3កុំ 3ការពារ ឡេីយ ភ្ញៀវចេញ.រ.ញ៉េរ.ញ៉ៃ.ពេញផ្លូវ។

ក្រោយពីទទួលបានព័ត៌មាននេះភ្លាម ដោយមានការចង្អុលបង្ហាញពីក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្ដាល អធិការដ្ឋាននគរបាលស្រុកស្អាង បានបញ្ជាទៅប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកអំបិល ឲ្យចុះស្រាវជ្រាវរកករណីខាងលើដែលបងប្អូនប្រជាពលរដ្ឋបានរាយការណ៍មក។

ជាលទ្ធផល៖ ថ្ងៃព្រហស្បតិ៍ ១០កើត ខែភទ្របទ ឆ្នាំឆ្លូវត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២១ វេលាម៉ោង ១៥ និង០០នាទី។ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកអំបិល ចំនួន ០៣នាក់បានចុះទៅដល់ទីតាំងហាងខា.រ៉ា.អូ.ខេហ្គោលអន បានសួរនាំម្ចាស់ទីតាំងឈ្មោះស្រី ចន្ធូ ភេទស្រី អាយុ៤២ឆ្នាំ ជនជាតិខ្មែរ មុខរបរម្ចាស់ហាងខា.រ៉ា.អូ.ខេ ហ្គោលអន មានទីលំនៅភូមិព្រែកតាឡៃ ឃុំព្រែកអំបិល ស្រុកស្អាង
តាមការបំភ្លឺរបស់ឈ្មោះ ស្រី ចន្ធូ បានប្រាប់សមត្ថកិច្ចប៉ុស្តិ៍ឱ្យដឹងថាកាលពីថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២១ គឺគាត់បានធ្វើខួបកំណើតឱ្យចៅជាលក្ខណៈគ្រួសារមានគ្នាប្រហែល ១៧ ទៅ ១៨ នាក់ពិតប្រាកដមែនចំណែកថាបើកឱ្យភ្ញៀវចូលច្រៀងនោះមិនមានទេ។
ក្រោយសួរនាំរួច កម្លាំងសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកអំបិល បានធ្វើការអប់រំ ណែនាំ និងធ្វើកិច្ចសន្យាម្ចាស់ទីតាំងខាងលើ មិនឱ្យបើកខា.រ៉ា.អូ.ខេទទួលភ្ញៀវជាដាច់ខាត ដោយគោរពតាមការណែនាំរបស់ក្រសួងសុខាភិបាល។ អាស្រ័យហេតុនេះ សូមសាធារណជន ដែលប្រើប្រាស់បណ្តាញសង្គមមេត្តាជ្រាប៕





