
សង្គម
នៅលើបណ្ដាញសង្គមថ្មីៗនេះរឿងទាក់ទងនឹងអាជីកំពុងតែកក្រើកហើយ ក្រោយថតពាណិជកម្មឲ្យសំអាងការមួយ និយាយលើសពីការពិត ក្នុងនោះអាជីបានចេញវីដេអូឆ្លើយតបទៅគ្រប់គ្នាដែលចេញមករិះគន់នាង។

យ៉ាងណានៅថ្ងៃទី ១៨ ខែកញ្ញា ឆ្នាំ២០២១នេះ អាជីបានចេញវីដេអូសុំទោសផងដែរទៅកាន់ អ្នកនាង សុគន្ធធារី ដែលជាភរិយាតារាចម្រៀង កែវ វាសនា ក្រោយនិយាយជ្រុលលើស ធ្វើឲ្យប៉ះពាល់ដល់អ្នកនាង សុគន្ធធារី ។

បើតាមអ្នកនាង សុគន្ធធារី បានបង្ហោះសារមួយឃ្លាជុំវិញករណីអាជី ថាបានធ្វើការសុំទោសរូបគាត់ជាសាធារណៈហើយ អ្នកនាងក៏បានបញ្ជាក់ទៀតថា នាងមានការយល់ច្រឡំដោយមកលើអ្នកនាង ដោយមិនបានដឹងរឿងច្បាស់ គ្រាន់តែឃើញការចុះផ្សាយថា ភរិយាលោក កែវ វាសនា បានបង្ហោះសារដៀមដាមដល់រូបនាង តែជាក់ស្តែងមិនបានធ្វើការការលើកឡើងដូចអ្នកចុះផ្សាយនោះទេ។

«បើដឹងខុសហើយចេះកែចេះសុំទោសល្អហើយ ស្គាល់មនុស្សដូចបងអោយច្បាស់ណា បងមិនចូលចិត្តចេះដឹងរឿងគេទេ ហើយបងក៍មិនចូលចិត្តយកការឈ្លោះគ្នាមកឡាយធ្វើទីផ្សាដែរ បងរកសុីដោយសេចក្តីថ្លៃថ្នូរបស់បង Lim Sokuntheary » សូមទស្សនាវីដេអូខាងក្រោមនេះ៖




