
សង្គម
តារាចម្រៀងសំឡេងផ្អែម ប្រចាំផលិតកម្ម ហង្សមាស គឺអ្នកនាង សួស វីស្សា បានបំបែកឯកត្តកម្មថ្មីសម្រាប់អ្នកលេងបណ្ដាញសង្គមនៅកម្ពុជា បន្ទាប់ពីចាប់អាជីពថ្មីជាអ្នកលក់អនឡាន ដោយមានអ្នកកំពុងទស្សនាជាង១០ម៉ឺននាក់ ដែលមិនជេ.រគ្នា មិននិយាយរឿងគ្រួសារ មិនហែ.កហួ.រគ្នា គឺលក់ផលិតផល សម្ដែងភាពកំប្លុកកំប្លែង។


អ្នកនាងថាថ្ងៃនេះជាលើកដំបូងសម្រាប់អ្នកនាង និងស្វាមីហើយ តែសិល្បៈគឺមិនបោះបង់ទេ ដោយសារតែកូ.វី.ដ មិនទៅណា អ៊ីចឹងមានតែនៅផ្ទះឡាយលក់ផលិតផលតាមបណ្ដាញសង្គមនេះហើយ។



ងាកមកមើលលោកស្រី ទ្រី ដាណា វិញបានឲ្យដឹងថា ក្រោយពីតារាចម្រៀងរូបនេះ និងស្វាមីបានមកជួបលោកស្រី ទិញមាសពេជ្រ គឺឆ្ល.ងហេងហេង តាមលោកស្រីតែម្ដង ៖
«មកជួបអ្នកហេងនិងឆ្លងហេងៗ បងសប្បាយចិត្តណាស់ក្រោយពេលដែលឃើញប្អូនបែបនេះ នេះបញ្ជាក់ឲ្យឃើញថាមាសនិងពេជ្ររបស់បងយកទៅប្រើហេងហេងកប់ស៊េរី ប្រាកដជាឆ្លងមានបាននិងហេងហេង (បងប្អូនកុំភ្លេចហាងពេជ្រដាណាទ្រី)រំភើបជំនួសប្អូនទាំងពីរ»
សូមជម្រាបជូនថាកាល ពីថ្ងៃទី ១៥ កញ្ញា អ្នកនាងសួស វីស្សា និងស្វាមីថមមី បានមកហាងមាសពេជ្រដាណាទ្រីរ ជាវគ្រឿងមាស និងពេជ្រនៅក្នុងហាងអស់ចំនួនទឹកប្រាក់ប្រមាណជាង 10 ម៉ឺនដុល្លារឯណោះ។










