
សង្គម
វីដេអូខ្លីមួយដែលមានការចែករំលែកយ៉ាងច្រើននៅថ្ងៃទី ១៨ ខែកញ្ញា ឆ្នាំ២០២១នេះ ដែលប៉ូលិសចរាចរណ៍ ប្រថុយតោងនៅលើរថយន្តព្រូសមួយគ្រឿង បើទោះបីជាបែបនេះក្ដី ក៏អ្នកបើករថយន្តនេះមិនបញ្ឈប់ភ្លាមៗនោះទេ។

បើតាមគណនីមួយដែលមានឈ្មោះថា ប៊ុន ពិសិដ្ឋ បានឲ្យដឹងថា៖ ពិបាកដល់បងប៉ូ.លិសហើយ បើស្រវឹ.ងសូមកុំបើកបរ ដើម្បីសុវត្ថិភាពប្រជាពលរដ្ឋ បងប៉ូលិសគាត់លះបង់ខ្លាំងណាស់ បេីបន្តអោយគាត់ទៅមុខទៀត អាចនឹងមានគ្រោ-ះថ្នា.ក់ដល់អ្នកដទៃ។
យ៉ាងណាគណនីខាងលើនេះមិនបានបញ្ជាក់នោះទេថាគោលដៃដែលប៉ូលិ.សឃា.ត់នេះនៅទីណានោះ ហើយក៏មានការបញ្ចេញមតិយល់ឃើញផ្សេងៗពីគ្នា ដែលទំនងបញ្ជាក់ថាទោះបីជាត្រូវប្រថុយយ៉ាងណា ក៏សមត្ថកិច្ចរូបនេះដាច់ខាតត្រូវតែឃា.ត់រថយន្តនេះឲ្យបាន គឺដើម្បីកុំឲ្យមានបញ្ហាដោយសាររថយន្តនេះ។ តើប្រិយមិត្តយល់យ៉ាងណាដែរ សូមទស្សនាវីដេអូខាងក្រោមនេះ៖



យ៉ាងណាបើតាមការបញ្ជាក់ពីអ្នកសារព័ត៌មានម្នាក់ថា សមត្ថកិច្ចអនុញ្ញាតិអោយគាត់ត្រឡប់ទៅផ្ទះវិញហើយ ដោយសារមានបញ្ហាភ្នែកមែន ទេីបកេីតឡេីងបញ្ហាបែបនេះ មិនមែនដោយសារការស្រ.វឹ.ងនោះទេ។
