
សង្គម
លោក ជា ស្រួច ដែលជាអតីតកីឡាករប្រដាល់ក្បាច់គុនបុរាណខ្មែរ និងអ្នកសម្ដែងដែលមានល្បីល្បាញកាលពីជាង ១០ឆ្នាំមុន តែជួបបញ្ហាសេដ្ឋកិច្ចក្នុងជីវភាពរស់នៅប្រចាំថ្ងៃ និងមានបន្ទុកគ្រួសារទៀតនោះ យ៉ាងណាកាលពីពេលថ្មីៗកន្លងមក ត្រូវបានលោក វង្ស ណយ ឲ្យការងារថ្មីដើម្បីដោះស្រាយបញ្ហាជីវភាពនេះ។

លោក ជា ស្រួច ត្រូវបានលោក វង្ស ណយ ឲ្យការងារជាអ្នកដឹកសាច់ងៀត ក៏ជាការបង្ហាញឲ្យឃេីញពីក្តីស្រឡាញ់ និងការចេះជួយយកអាសារគ្នាក្នុងគ្រាលំបាក ដែលក្នុងនាមជាកីឡាករប្រដាល់រួមអាជីពពីមុន។

ក្រោយធ្វើការមិនបានប៉ុន្មានផងស្រាប់តែកាលពីម្សិលមិញ ថ្ងៃទី ១៧ ខែកញ្ញា លោក ជា ស្រួច ត្រូវអ្នកស្នាក់នៅជាមួយគ្នាយកម៉ូតូ និងថវិការមួយចំនួនទៅបាត់តែម្ដង ពិតជាទុក្ខជាន់ទុក្ខមែន កំពុងតែខ្វះខាតហើយ ត្រូវគេមកយកសម្ភារៈដែលត្រូវដឹកប្រចាំថ្ងៃទៅទៀត។

នេះបើតាមលោក វង្ស ណយ បានធ្វើការប្រកាសថា សុំដល់បងប្អូនមេត្តាជួយស៊ែរចែករំលែកបន្តផង ខណៈដែលរូបលោក រួមជាមួយលោក ជា ស្រួច ត្រូវបានបុរសម្នាក់ដែលស្នាក់នៅផ្ទះជាមួយគ្នាបានលួ.ចម៉ូតូអ្នកទាំងពីរ ព្រមជាមួយលុយចំនួន ៥០មុឺនរៀលយកទៅបាត់ ។

ជាមួយគ្នានេះដែរ លោក វង្ស ណយ ក៏បានឲ្យដឹងទៀតថា៖«មុខចោ.រដែលយកម៉ូតូទៅ ខំអាណិតឃើញលំបាក អោយមកដឹកងៀតក្របី ចុងក្រោយ យកទាំងលុយងៀតក្របី និងម៉ូតូ ២គ្រឿង»។





