
សង្គម
មហាសេដ្ឋីវ័យក្មេង កំពុងជោគជ័យ និងមានប្រជាប្រិយភាពលើវិស័យជំនួស គឺអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា កាលពីពេលថ្មីៗនេះ បានប្រកាសផ្ដល់អាហារូបករណ៍ចំនួន ១៥០ កន្លែង ដល់និស្សិតក្រីក្រ ដែលមានបំណងចង់សិក្សាថ្នាក់បរិញ្ញាបត្រ គឺមានសិទ្ធិដាក់ពាក្យទូទាំងប្រទេស (២៥ខេត្តក្រុង)។
ជាមួយគ្នានេះដែរក៏ជាឱកាសរបស់លោកនឹងចូលរៀនដើម្បីបំពេញក្ដីស្រមៃផងដែរក្រោយពីលោកបានបោះបង់ចោលការសិក្សា២០ឆ្នាំកន្លងមក។

លោកបានរំលេចឲ្យដឹងផងដែរថា ក្នុងឱកាសដែលខ្ញុំបាទ បានបន្តការសិក្សាថ្នាក់បរិញ្ញាបត្រនេះ ខ្ញុំបាទសូមចែករំលែកការលំបាក ពីអតីតដែលមិនមានលទ្ធភាពសិក្សានៅមហាវិទ្យាល័យបាន ជួយទៅដល់ប្អូនៗនិស្សិតក្រីក្រក្នុងពេលនេះ អោយមានឱកាសរួមដំណើរជាមួយខ្ញុំ។

ពួកយើងនឹងរៀនជាមួយគ្នា ខ្ញុំបាទនឹងផ្ដល់អាទិភាពឱកាសការងារមុនគេ ចំពោះនិស្សិតក្រីក្រទាំងនោះ ក្នុងក្រុមហ៊ុនរបស់ខ្ញុំបាទ ដែលអាចទទួលប្រាក់ខែ ពី 300 ដុល្លារទៅ 4000 ដុល្លារទៅតាមការីកចម្រើន ចំណេះដឹងអត្តចរិតបុគ្គលិកលក្ខណៈ នៃលទ្ធភាពការងាររបស់និស្សិតនីមួយៗ។

ម្យ៉ាងទៀតខ្ញុំ នឹងចែករំលែកបទពិសោធន៍ ជាក់ស្ដែង ជូននិស្សិតក្រីក្រទាំងនោះ ដើម្បីឈានទៅរកគោលដៅអនាគតដ៏ល្អរុងរឿងរបស់ពួកគេ។ បញ្ជាក់៖ ខ្ញុំបាទនឹងចុះវា.យតម្លៃផ្ទាល់ ចំពោះបងប្អូនដែលមានជីវភាពខ្វះខាតពិតប្រាកដ។
ជំនាញដែលត្រូវរៀនមានដូចជា៖ វិស្វករ សំណង់ អគ្គិសនី គណនេយ្យ ទីផ្សារ គ្រប់គ្រង ព័ត៌មានវិទ្យា។
នេះជាគម្រូដ៏ល្អមួយ សម្រាប់ប្អូនៗជាសិស្សានុសិស្ស ឬនិស្សិតដែលខកខាន ឬទទួលផលរំខានដោយសារការរា.ត.ត្បា.តកូ.វី.ដក្នុងសហគមន៍ ឬដោយសារបញ្ហាហិរញ្ញវត្ថុ គឺគ្មានឡើយពាក្យថាហួសពេលសម្រាប់អ្នកសិក្សា។
សូមកុំគិតបោះបង់ការសិក្សាឲ្យសោះ បើយើងមានឱកាសត្រូវតែបន្តចូលរៀន ដើម្បីក្លាយខ្លួនជាធនធានមនុស្ស ដែលសង្គមជាតិត្រូវការ ជាក់ស្ដែងដូចជាអតីតពលករ បច្ចុប្បន្នអ្នកឧកញ៉ា ឡេង ណាវ៉ាត្រានេះជាដើម។



