
សង្គម
ទេព បូព្រឹក្ស ជាតារាចម្រៀងមួយរូបតែងតែមានគំនិតច្នៃប្រឌិត ជាពិសេសច្នៃម៉ូដសម្លៀកបំពាក់ប្លែកៗ ដែលទទួលបានការគាំទ្រ និងកោតសរសើរផងដែរជានិច្ច យ៉ាងណាកន្លងមកក៏នៅតែមានអ្នកមិនពេញចិត្តផងដែរ។






ប៉ុន្តែសម្រាប់ថ្ងៃនេះ ទី២២ ខែកញ្ញា ក៏ជាថ្ងៃដាក់បិណ្ឌ បិណ្ឌ១ កញ្ញា ទេព បូព្រឹក្ស ក៏បានបង្ហោ-ះ រូបភាពបីសន្លឹក ជាមួយឈុតសម្លៀកបំពាក់បែបប្រពៃណី ពណ៌ស្រស់បំព្រង ដែលមានទាំងយកទង់ជាតិនៃប្រទេសកម្ពុជាយើងមកច្នៃម៉ូដ ធ្វើជាសម្លៀកបំពាក់ទៀតផង។



ជាមួយនឹងសម្លៀកបំពាក់នេះ ព្រមទាំងមានពាក្យបួងសួង គឺសូមបន់ផ្សងឲ្យកើតជាកូនខ្មែរគ្រប់ៗជាតិ ទឹកដីសុវណ្ណភូមិ ។
