ក្រុមអ្នកបើករថយន្តដឹកផ្លែឈើ ប្រមូលផ្តុំគ្នានៅមុខស្នាក់ការគយច្រកអន្តរជាតិដូង បន្ទាប់ពីមន្ត្រីគយយកលុយថ្លៃពេក

សង្គម

ហ្វឺសញូសអាស៊ី

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បាត់ដំបង ៖ នៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២១ នេះ មានក្រុមអ្នករថយន្តសាំងយ៉ុង ជាច្រើននាក់ ដែលជាប្រភេទរថយន្តដឹកផ្លែឈើ បាននាំគ្នាប្រមូលផ្តុំនៅមុនស្នាក់ការគយ ក្នុងភូមិអូរដារ ឃុំអូរដារ ស្រុកកំរៀង ខេត្តបាត់ដំបង ត.វ៉ា។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អ្នកដែលបើករថយន្តសាំងយ៉ុងទាំងអស់នេះគឺជារកស៊ីដឹកផ្លែឈើតាមច្រកអន្តរជាតិដូង បានត.វ៉ាទាមទាឲ្យអង្គភាពគយប្រចាំច្រកនោះ ធ្វើការបញ្ចុះតម្លៃលើការយកប្រាក់ពីក្បាលរថយន្ត ដោយសារតែពួកគាត់ដឹកមិនសូវបានកម្រៃប៉ុន្មាននោះទេ ដោយក្នុងមួយជើងៗ ពួកគាត់ត្រូវបង់ឲ្យគ្រប់ច្រកល្ហកទៅហើយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ពួកគាត់អះអាងបន្តថាខាងមន្ត្រីគយគឺយករហូតដល់២០ម៉ឺន ដែលធ្វើឲ្យពួកគាត់មិនអាចរកសល់ឡើយ បើកាត់ទៅលើការបង់ ការចា.ក់ប្រេង ការហូបចុក ហើយបើសិនជាផ្ទុ​ះកង់រថយន្តតែមួយគ្រាប់វិញ គឺត្រូវដាក់ប្លង់ដីទៅធនាគារជាមិនខាន។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាការសូមណូមពរគឺពួកគាត់សុំឲ្យខាងស្នាក់ការគយ យកត្រឹម៥ម៉ឺន សម្រាប់ក្បាលរថយន្តមួយគ្រឿង គឺសមរម្យដែលពួកគាត់អាចទទួលយកបាន។

យ៉ាងណាជុំវិញបញ្ហានេះ សារព័ត៌មានមិនអាចសុំការបំភ្លឺពីស្នាក់ការគយស្រុកកំរៀងបាននោះឡើយ តែលោក សុខ គឹមខុន អភិបាលស្រុកកំរៀង បានបញ្ជាក់យ៉ាងខ្លីថា រឿងការត.វ៉ាទាមទារឲ្យមន្ត្រីគយបញ្ចុះតម្លៃនេះ គឺមិនទាន់បានបញ្ចប់នៅឡើយទេ ដោយសារតែត្រឹមអាជ្ញាធរស្រុក និយាយទៅគាត់មិនសូវស្តាប់។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នៅរសៀលថ្ងៃដដែលនេះ លោកអភិបាលខេត្តនឹងចាត់ឲ្យអភិបាលរងខេត្តមួយរូបអញ្ជើញចុះទៅធ្វើការសម្របសម្រួលក្នុងរឿងនេះ ៕

@FirstNewsAsia