
សង្គម
ភ្នំពេញ៖ តារាកំប្លែង វិវឌ្ឍន៍ខ្លួនជា តារាចម្រៀង នាយ ចឺម ដែលលោកអ្នកបានស្គាល់ដំបូងតាមរយៈការសម្ដែងកំប្លែង គឺលោកចាប់ផ្ដើមតាំងពីអាយុ០៩ឆ្នាំមកម៉្លេះ យ៉ាងណាក្រោយធំពេញរូបពេញរាង លោកចាប់តែអាជីពចម្រៀងតែមួយមុខគត់ ប្រចាំផលិតកម្មសាន់ដេ។

យ៉ាងណាតាមរយៈបទសម្ភាន៍នៅថ្ងៃនេះ នាយចឺម បានឲ្យដឹងថាដំបូងគេខ្លួនស្រលាញ់ខាងចម្រៀងទេ តែដោយសារមានពូក្រូចជាអ្នកកំប្លែង អ៊ីចឹងបានបានចូលសម្ដែងកំប្លែងតែម្ដងទៅ។

ក្រោយល្បីល្បាញដោយសារការលេងកំប្លែងហេតុអ្វីបានជាឈប់សម្ដែងកំប្លែងទៅចា.ប់ខាងចម្រៀងវិញ? ជាការឆ្លើយតបលោក ចឺមបានឲ្យដឹងថា ដោយសារខ្លួនធំពេញកំលោះ ចឹងហើយពេលសម្ដែងកំប្លែងម្ដងៗគឺមានការដោះអា.វ ធ្វើឲ្យខ្លួនមានអារម្មណ៍អៀនៗ។ សូមទស្សនាបទសម្ភាន៍ទាំងស្រុងខាងក្រោមនេះ៖



