
សង្គម
ភ្នំពេញ ៖រាជរដ្ឋាភិបាលកម្ពុជា បានចេញសេចក្តីសម្រេចឲ្យផ្អាកការរៀបចំពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌដោយចាប់ផ្តើមពីវេនកាន់បិណ្ឌទី៤នេះតទៅ រហូតដល់បុណ្យភ្ជុំបិណ្ឌ ដើម្បីទប់ស្កាត់ការរី.ក.រា.ល.ដា.លនូវមេ.រោ.គ.កូ.វី.ដ១៩ បន្ទាប់ពីមានព្រះ.សង្ឃតាជីយាយជី និងពុទ្ធបរិស័ទមួយចំនួនបានកើតមេ.រោ.គ.កូ.វី.ដ១៩ ។
នៅព្រឹកថ្ងៃទី២៤ខែកញ្ញានេះលោកវេជ្ជបណ្ឌិត ងី មានហេង ប្រធានមន្ទីរសុខាភិបាលរាជធានីភ្នំពេញ ថ្លែងប្រាប់សារព័ត៌មានថា ក្រុមគ្រូពេទ្យរបស់មន្ទីរសុខាភិបាលប្រមាណ ១០០នាក់ និងសហការជាមួយក្រុមគ្រូពេទ្យស្ម័គ្រចិត្តសម្តេចតេជោ នឹងចុះយកសំណាកពីព្រះ.សង្ឃ និងកូនសិស្សលោក នៅតាមវត្តចំនួន ១៥១វត្ត នៅក្នុងរាជធានីភ្នំពេញ។

ក្នុងចំណោមវត្ត ១៥១វត្ត នោះនឹងបែងចែក ខាងមន្ទីរសុខាភិបាលចំនួនជាង ៧០វត្ត និងក្រុមគ្រូពេទ្យខាងសម្តេចតេជោជាង ៧០វត្តផងដែរ ដោយសម្រុកធ្វើតេស្ត រយៈពេល២ថ្ងៃឲ្យរួចរាល់គឺចាប់ពីថ្ងៃទី២៤ និង២៥ ខែកញ្ញា ឆ្នាំ២០២១។
ហើយក្នុងករណីរកឃើញព្រះ.សង្ឃ និងកូនសិស្សលោកមានឆ្ល.ង.ជំ.ងឺ.កូ.វី.ដ-១៩នោះ យើងនឹងដាក់ឲ្យព្យាបាលនៅតាមមួយអារាមតែម្តង ចំពោះវត្តណាដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់តាមគោលការណ៍ណែនាំ របស់ក្រសួងសុខាភិបាល។

ប៉ុន្តែប្រសិនបើវត្តទាំងនោះ មិនមានអាចព្យាបាលបានទេយើងនឹងបញ្ជួនទៅព្យាបាល នៅតាមមណ្ឌលព្យាបាលផ្សេងៗ ចំពោះព្រះ.សង្ឃ កូនសិស្ស ឬអាចារ្យ ដែលពាក់ព័ន្ធនឹងឲ្យធ្វើចត្តាឡីស័ក នៅក្នុងវត្តតែម្តង៕
