
សង្គម
លោក ជា ស្រួច ដែលជាអតីតកីឡាករប្រដាល់ក្បាច់គុនបុរាណខ្មែរ និងអ្នកសម្ដែងដែលមានល្បីល្បាញកាលពីជាង ១០ឆ្នាំមុន តែជួបបញ្ហាសេដ្ឋកិច្ចក្នុងជីវភាពរស់នៅប្រចាំថ្ងៃ និងមានបន្ទុកគ្រួសារទៀតនោះ យ៉ាងណាកាលពីពេលថ្មីៗកន្លងមក ត្រូវបានលោក វង្ស ណយ ឲ្យការងារថ្មីដើម្បីដោះស្រាយបញ្ហាជីវភាពនេះ។


លោក ជា ស្រួច ត្រូវបានលោក វង្ស ណយ ឲ្យការងារជាអ្នកដឹកសាច់ងៀត ក៏ជាការបង្ហាញឲ្យឃេីញពីក្តីស្រឡាញ់ និងការចេះជួយយកអាសារគ្នាក្នុងគ្រាលំបាក ដែលក្នុងនាមជាកីឡាករប្រដាល់រួមអាជីពពីមុន។

ក្រោយធ្វើការមិនបានប៉ុន្មានផងស្រាប់តែកាលពីម្សិលមិញ ថ្ងៃទី ១៧ ខែកញ្ញា លោក ជា ស្រួច ត្រូវអ្នកស្នាក់នៅជាមួយគ្នាយកម៉ូតូ និងថវិការមួយចំនួនទៅបាត់តែម្ដង ពិតជាទុក្ខជាន់ទុក្ខមែន កំពុងតែខ្វះខាតហើយ ត្រូវគេមកយកសម្ភារៈដែលត្រូវដឹកប្រចាំថ្ងៃទៅទៀត។



យ៉ាងណានៅថ្ងៃទី ២៤នេះ លោក វង្សណយបានឲ្យដឹងថា ៖«ឥលូវខ្ញុំរកចោ.រឃើញហើយម៉ូតូបងជាស្រួចនៅដដែរទេ តែម៉ូតូខ្ញុំបាទវង្ស ណយ គឺគាត់យកទៅប.ញ្ចាំបាត់ហើយ ហើយក៏សូមអរគុណដល់កងកម្លាំងអា.វុ.ធហ.ត្ថ នៅខេត្តបាត់ដំបងដែលបានជួយ អន្តរាគមន៍យ៉ាងពេញ ទំហឹង អរគុណមែនទែន ទឹកចិត្តមួយនេះមិនអាចបំភ្លេចបានឡើយ»៕


