
សង្គម
លោក ចែម ចាន់រ៉ា ហៅនាយពែកមី ដែលបានប្រែក្លាយពីកម្មករសំណង់ ទៅជាតារាកំប្លែងដ៏មានប្រជាប្រិយ រហូតឈានទៅដល់ការបើកមុខរបស់ជំនួស រកស៊ីយ៉ាងច្រើនមុខ ទោះបីជាកូ.វី.ដយ៉ាងនេះក្ដី ក៏តារារូបនេះនៅតែមានកិច្ចការជាប់រវល់ជានិច្ច។

លោកធ្លាប់បានឲ្យដឹងថាមហិច្ឆតារបស់លោកមិនត្រឹមតែប៉ុណ្ណឹងនោះទេ គឺលោកចង់ជោគជ័យធំជាងនេះទៅទៀត តែយ៉ាងណានៅថ្ងៃនេះ ក្រោយវីដេអូកំប្លែងរបស់លោក ដែលស្រដៀងទៅនឹងតារាតួគី ចេញមកគឺមានការរិះ.គន់ផងដែរ តែមិនមែនរឿងត្រាប់តាមគេនោះទេ គឺត្រង់បោះសាច់គោចោល។

បើតាមគណនីមួយបានឲ្យដឹងថា ៖«ជោរពេកហេីយ ភ្លេចគ្រាក្រហេីយឬ? កា.ប់សាច់គោបោះចោល អ្នកខ្លះរកតែលុយតិចតួចទិញសម្លស្រាប់ហូបបាយមួយពេលអត់បានផង , ខ្ញុំទេី.ស.ភ្នែកពេកចេះតែនិយាយៗ ទៅខុសត្រូវ ពិចារណាទៅ»

ជាការឆ្លើយតបលោកបានឲ្យដឹងថា៖«កំប្លែងទេអូន សាច់នឹងកា.ប់ហេីយ រេីសយកវិញតេី អូនស្មានតែបងឆ្កួ.តមែនទែនមែន? បងនឹងេភ្លីចោលសាច់នឹងមែន?» យ៉ាងណាគណនីដដែលបានលើកឡើងទៀតថា៖
«មិនបានគិតថាបងឆ្កួ.តទេ ដឹងហាពិតជារេីសវិញហេីយ តែថតមកនេះមនុស្សរាប់លាននាក់គេមេីល បង្ហាញពីច.រិ.តខ្ជះ.ខ្ចា.យ និងអារម្មណ៍មនុស្សដែលអត់ ដេីររេីសសុីតាមសំរា.មក៏មាន មុននឹង ផុស សុំថតដោយការពិចារណា មិនអាចធ្វេីតាមតែនឹកឃេីញទេ មិនមែនមានតែឯងទេ មានថ្ងៃនេះក៏ដោយសារមហាជនគំាំទ្រដែរ ចឹងគិតពីអារម្មណ៍មហាជនផងអធ្យាស្រ័យ»





