
សង្គម
ប្រជាពលរដ្ឋនៅតំបន់មួយនៃប្រទេសវៀតណាមដែលមានព្រំប្រទល់ជាប់នឹងតំបន់ក្វាងស៊ី ភាគនិរតីនៃប្រទេសចិន បានកា.ត់របងលួសបន្លាដែលអាជ្ញាធរចិនទើបតែសាងសង់ថ្មីៗនេះតាមបណ្តោយព្រំដែនចម្ងាយ ១.០០០ គីឡូម៉ែត្រ (៦២០ ម៉ាយល៍) ដេីម្បីទប់ស្កាត់ការចេញចូលខុសច្បា.ប់របស់ពលរដ្ឋវៀតណាម និង ការឆ្លងកាត់នៃសត្វចិញ្ចឹមផងដែរ។
ប៉ូ.លិ.សមកពីនាយកដ្ឋានការ.ពារព្រំដែនវៀតណាមបានមើល និងថតវីដេអូខណៈដែលប្រជាជនក្នុងតំបន់ខាងលើនេះបានរុះរើរបងព្រំដែននៅជិតបង្គោលព្រំដែនលេខ ៥៧ ខណៈប្រតិបត្តិការបន្តបុរសម្នាក់បានស្រែ.កដាក់ពួកគេជាភាសាចិនកុកងឺពីខាងភាគីចិន។

បុរសនោះស្រែកថា“ ខ្ញុំប្រាប់អ្នកម្តងទៀតឈប់ធ្វើរឿងនេះ” ។ “ សកម្មភាពរបស់អ្នកគឺរំលោ.ភលើច្បា.ប់” “ អ្នកមិនគោរពបទបញ្ជាដែលបានឯកភាពដោយប្រទេសយើងទាំងពីរទេ”។
ពលរដ្ឋវៀតណាមបានបំ.ផ្លា.ញ និង រុះ.រើ របងព្រំដែនលួសនេះ ដោយពលរដ្ឋវៀតណាមអះអាងថា ចិនសាងសង់របងព្រំដែនចូលដីរបស់ពួកគេ។
បញ្ជាក់ របងព្រំដែនលួសដែលចិនសាងសង់នេះមិនមែនតែជាមួយប្រទេសវៀតណាមនោះទេ ថែមទាំងជាមួយប្រទេសភូមាផងដែរ ហេីយក៏ពលរដ្ឋភូមាក៏បានចូលរួមបំ.ផ្លា.ញរបងនេះផងដែរ ដោយលេីកហេតុផលថា ចិនសាងសង់លេីដីរបស់ពួកគេ។ របងលួសនេះក៏មិនមែនជារបងលួសធម្មតានោះទេ ខាងពលរដ្ឋវៀតណាបានបញ្ជាក់ថា វាជារបងឆ.ក់ ដែលមានចរ.ន្តអ.គ្គី.ស.នី។

ពី rfa