ឃើញគេបង្ហោះនៅគ្លីនិកមួយ ថ្ងៃនេះសម្រាលកូនបានដល់ទៅ១៣នាក់ ការពិតអ៊ីចឹងសោះ

សង្គម

ហ្វឺសញូសអាស៊ី

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នៅថ្ងៃទី ២៦ ខែកញ្ញា ឆ្នាំ២០២១នេះ មានការចែករំលែកយ៉ាងច្រើនក្រោយម្ចាស់គ្លីនិចមួយ បានបង្ហោះឲ្យដឹងពីគ្លីនិចរបស់ខ្លួនដែលសម្រាលបានកូនរហូតដល់ទៅ១៣នាក់ ក្នុងនោះមានអ្នកយល់ថាគឺអ្នកម្ដាយម្នាក់សម្រាលបានកូនដល់ទៅ១៣នាក់។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយក្នុងនោះ គណនីមួយដែលមានឈ្មោះថា រំដួល ញ៉ែម ដែលគេស្គាល់ថាជា ម្ចាស់គ្លីនិច បានឲ្យដឹងថា៖ ម៉ាក់យាយឡេង ពីនី សូមអរគុណ អ្នកម៉ាក់លោកប៉ារបស់អូនទាំងអស់ ដែលផ្តល់នូវទំនុកចិត្ត និងទទួលយកគ្លីនិចឡេង ពីនី ចៅទាំង១៣ ថ្ងៃទី២៦.០៩.២០២១ រីករាយចុងសប្តាហ៍ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មានអ្នកឆ្ងល់ និងភ្ញាក់ផ្អើលក៏បានចោទសួរ ភ្លាមៗនោះម្ចាស់គ្លីនិកក៏បានបញ្ជាក់ផងដែរថាកូនៗទាំងនេះគឺម្ដាយផ្សេងៗពីគ្នានោះទេ គ្រាន់តែយកមកដាក់ជិតគ្នាប៉ុណ្ណោះ ជាក់ស្ដែងគឺថ្ងៃនេះមានការសម្រាលកូនទាំងអស់បានចំនួន១៣នាក់។

@FirstNewsAsia