
សង្គម
ប្រិយមិត្តប្រហែលជាបានជ្រាបហើយទាក់ទងនឹងរឿងរ៉ាវរបស់លោក ជា ស្រួច ក្រោយលោក វង្ស ណយ ទទួលឲ្យការងារជាអ្នកដឹកសាច់ងៀត ហើយនាំមិត្តភក្តិមក ក៏ត្រូវបានមិត្តភក្តិហ្នឹងយកម៉ូតូ របស់ខ្លួន និងលោកវង្ស ណយទៅទៀត។


តែយ៉ាងណារឿងនេះត្រូវបានសមត្ថកិច្ចចាប់បានអ្នកដែលយកម៉ូតូទាំងពីរនេះបានហើយ នៅឯ ស្រុក មោងឬស្សី ខេត្តបាត់ដំបង តែម៉ូតូលោក ជា ស្រួច នៅដដែរ ខណៈម៉ូតូរបស់លោកវង្ស ណយ គឺត្រូវបានយកទៅប.ញ្ចាំបាត់ហើយ។


ដោយមើលឃើញម៉ូតូរបស់លោក ជា ស្រួច មានសភាពចាស់ហើយ នៅថ្ងៃទី ២៧ ខែកញ្ញានេះ លោកវង្ស ណយ បានឲ្យដឹងថា លោក ជា ស្រួច ទទួលម៉ូតូថ្មីហើយ ពីលោកឧកញ៉ា ឡេង ប្រុស ហើយខ្លួនក៏ទទួលបាន អង្ករមួយបេដែរ ដោយលោកថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះព្រះតេជគុណ ខណ្ឌ ស៊ីមសេន។

