សង្គម
ដំណឹងមរ.ណ.ភាពរបស់លោក អ៊ុង រដ្ឋា មន្ត្រីនៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានធ្វើឲ្យសាច់ញាតិ មិត្តភក្តិ និងអ្នកធ្លាប់ធ្វើការងារជាមួយគ្នា មានការរន្ធ.ត់ចិត្តយ៉ាងខ្លាំង និងសោកស្ដាយទទួលយកស្ទើរតែពុំបាន ធ្លាប់តែជួបមុខគ្នា និងមានអនុស្សាវរីយ៍ជាមួយគ្នា បែរជាសុខៗត្រូវបាត់ប.ង់ ភ្លាមៗបែបនេះ។
លោក អ៊ុង រដ្ឋាទទួលមរ.ណ.ភាព នៅថ្ងៃទី ២៧ ខែកញ្ញា ឆ្នាំ២០២១ បើតាមមិត្តភក្តិរបស់លោកបានឲ្យដឹងថា ដោយសារតែជំ.ងឺម.ហា.រី.កទ.ងប្រ.ម៉ាត់។
កូនប្រុសរបស់លោកម្នាក់បានសរសេររៀបរាប់ទាំងក្រៀមក្រំថា៖ «លោកប៉ាទៅចោលកូនហើយ យប់មិញកូនគេងឱបប៉ា ថ្ងៃនេះប៉ាទៅចោលកូន កូនសូមខមាលទោសកំហុសដែលកូនធ្លាប់ខុស កូនសន្យានឹងមើលថែម៉ាក់ និងប្អូនឲ្យបានល្អ ប៉ាទៅឲ្យបានសុខណា»។
មិត្តភក្ដិរបស់លោកម្នាក់ដែលមានឈ្មោះ Kuy Hak បានរម្លឹកអនុស្សាវរីយ៍ទាំងក្តីអាឡោះអាល័យ៖ «កាលពីពួកយើងទាំង៥នាក់នៅរៀនសាលារៀនករិតសិក្សាទី៣ក្នុងឆ្នាំ១៩៨៨-១៩៩១ ពួកយើងទៅរៀនឬដើរលេង យើងទាំង៥នាក់ស្រឡាញ់គ្នាដូចបងប្អូនបង្កើត តែពេលនេះពួកយេីងមានគ្រួសារនៅរាជធានី ឬនៅតាមខេត្ត ពេលពួកយើងជួបគ្នាម្ដងៗ តែងលើករឿងអតីតកាលមកសើចលេងសប្បាយ តែពេលនេះសម្លាញ់ អ៊ង រដ្ឋា លាចាកពួកយើងនិងមិត្តភ័ក្រ្ដរួមជំនាន់ទៅរហូតហើយ សូមសម្លាញ់សម្រាកចុះ ព្រោះរវល់យូរហើយ»។
ជាមួយគ្នានេះដែរ លោក Kimseng Men ដែលជាមិត្តភក្កិបានចែករំលែកបន្តពីលោក Kuy Hak រៀបរាប់ទៀតថា៖« មនុស្សក្ប.ត់សន្យា។ ឯងបានសន្យាថាចាំគ្នាទៅស្រុកខ្មែរយើងជួបជុំគ្នានិងបង្អួតកូនដាក់គ្នា ប៉ុន្តែសម្លាញ់បែរជាស្លា.ប់បា.ត់ទាំងមិនបានលាមួយម៉ាត់។ ស្រណោះសម្តីចុងក្រោយដែលឯងបង្អាប់គ្នារហូតដល់មិត្តភក្តិខ្លះខ្លាចគ្នាអន់ចិត្តប៉ុន្តែឯងបែរជាសើចព្រោះឯងដឹងថាគ្នាមិនអាចខឹ.ងឯងបានទេតាំងពីយើងនៅកុមារភាព។
ប៉ុន្តែពេលនេះឯងបែរជាធ្វើឲ្យគ្នាទប់ទឹកភ្នែកមិនបាន។ រយៈពេល៥០ឆ្នាំនេះឯងបានសម្រេចកិច្ចការច្រើនណាស់ដោយចាប់ផ្តើមពីសិស្សពូកែបានទៅធ្វើទស្សនកិច្ចនៅអតីតសហភាពសូ.វៀត.តាំងពីនៅថ្នាក់អនុវិទ្យាល័យ។ ពេលនេះគ្នាខឹ.ងដែលមិនអាចទៅជូនដំណើរឯងជាចុងក្រោយបាន។ សូមវិញ្ញាណក្ខ.ន្ធ.ស.ម្លាញ់បានសម្រាកនៅសុ.គ.តិ.ភព។»