សង្គម
តារាចម្រៀងសួស វីសា ដែលកំពុងមានប្រជាប្រិយភាពនៅលើបណ្ដាញសង្គម ក្រោយពីអាជីពជាសិល្បៈករ ឥឡូវនេះគឺបន្ថែមមុខរបរទៀតជាអ្នកលក់អនឡាន ដែលពេលផ្សាយផ្ទាល់ម្ដងៗអ្នកចូលទស្សនាច្រើនលើសលប់ពេលចាប់ដៃគូជាមួយស្វាមី។
មិនត្រឹមតែប៉ុណ្ណោះថ្មីៗកន្លងទៅនេះ អ្នកនាង និង ស្វាមីបានចុះអនុស្សរនៈ លើកិច្ចសហការដៃគូវិនិយោគរួមគ្នាលើផលិតផល អា.ហារបំ.ប៉.ន.សុខភាព NNP រវាងក្រុមហ៊ុនដាណាទ្រី ខេមបូឌា ត្រេតឌីង ខូលអិល ធីឌី និង ក្រុមហ៊ុន ធី អេស ជេជេ ប្រេន ខាំផេននី ខូលអិល ធីឌី ទៀតផង។
ស្រាប់តែនៅព្រឹកថ្ងៃទី ២៩ ខែកញ្ញានេះ បើតាមតារាចម្រៀងពេជ្រសោភា បានឲ្យដឹងថាផេករបស់អ្នកនាង សួស វីសា មានគេលួ.ចចូលហើយ ដោយបានឆា តមកអ្នកនាងផ្ទាល់ខ្ចីលុយយ៉ាងច្រើន។ បើតាមអ្នកនាងពេជ្រ សោភា បានឲ្យដឹងថា៖
«សួស្តីអ្នកទាំងអស់គ្នា ពេលនេះអាខោន ប្អូនស្រី សួស វីហ្សា Sous Visa ត្រូវបានគេ H.a.c.k ប្រសិនបើមានឃើញគណនីនេះមានអ្វីប្លែក ឬក៍ឆា,តទៅក្នុងករណីផ្សេងៗ សូមបងប្អូនប្រុង.ប្រ.យ័ត្ន ព្រោះអាខោនប្អូនស្រីត្រូវបាន គេ លួ.ចបាត់ហើយ សូមបងប្អូនជួយចែកចាយបន្តផង»